(ប៉ារីស)៖ ក្រុមបាល់ទាត់ Paris Saint Germain បានភ្លក្សរសជាតិចាញ់ជាលើកដំបូង ក្នុង Ligue 1 2024-25 ក្រោយចាញ់ភ្ញៀវ Nice ៣-១ នាយប់មិញនេះ។

ក្រុមជើងឯកលីគរបស់បារាំងរដូវកាលនេះ បានរក្សាកំណត់ត្រាលេងមិនចាញ់ឡើយ គិតចាប់តាំងពីប្រកួតចាញ់លើកចុងក្រោយកាលខែឧសភា ឆ្នាំ២០២៤ មក។

កំណត់ត្រាដ៏ល្អនេះដែរ ត្រូវបានបញ្ចប់ត្រឹមរាត្រីថ្ងៃសុក្រ ទី២៥ ខែមេសា នៅកីឡដ្ឋាន Parc des Princes របស់ខ្លួនទៀត ក្រោមថ្វីជើងរបស់គូប្រជែង Nice ដ្បិតនៅសល់ ៤ប្រកួតទៀតបិទរដូវកាលដ៏ពេញលេញ បន្ទាប់ពីបានឆ្លងជើងឯក Ligue 1 កាលពីដើមខែនេះ ជាមួយនឹង ៣០ប្រកួតមិនស្គាល់ពាក្យថាចាញ់ឡើយ។

វាជាលទ្ធផលដ៏ខកចិត្តមួយសម្រាប់ក្រុមរបស់លោក Luis Enrique ដែលត្រៀមធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះកាំភ្លើងធំ Arsenal នៅរាត្រីថ្ងៃអង្គារសប្តាហ៍ក្រោយ ក្នុងជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអឺរ៉ុប UEFA Champions League 2024-25៕