(ឡុងដ៍)៖ កីឡាករប្រដាល់សកលទម្ងន់មធ្យម Chris Eubank Jr ត្រូវបានពិន័យជាទឹកប្រាក់ប្រមាណ ៣៧៥,០០០ផោន ដោយសារលើសទម្ងន់ពីគូប្រកួត Conor Benn ក្នុងពិធីថ្លឹងទម្ងន់កាលពីថ្ងៃសុក្រ ទី២៥ ខែមេសា មុនពេលប្រកួតផ្លូវការនាថ្ងៃសៅរ៍នេះ។
ទាំង Eubank វ័យ ៣៥ឆ្នាំ និង Benn វ័យ ២៨ឆ្នាំ បានប្រឈមមុខដាក់គ្នាក្នុងពិធីថ្លឹងទម្ងន់នាព្រឹកថ្ងៃសុក្រ លក្ខណៈបិទទ្វារ មុនចាប់ផ្តើមប្រកួតនៅសង្វៀន Tottenham Hotspur Stadium ថ្ងៃនេះ។
Eubank និង Benn នឹងប្រកួតគ្នាជាលើកដំបូងផងដែរ ក្នុងរយៈពេល ៣៥ឆ្នាំ ក្រោយពេលឪពុករបស់ពួកគេធ្លាប់ប៉ះគ្នា ដោយមានដាក់ខ្សែក្រវាត់ WBC និង WBO Super នាអំឡុងឆ្នាំ១៩៩០៕