(ភ្នំពេញ)៖ គិតត្រឹមឆ្នាំ២០២៥នេះ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មានសិស្សចុះឈ្មោះចូលរៀនប្រមាណ ៥,៥០០នាក់ ហើយសិស្សដែលបានបញ្ចប់ការសិក្សាជិត ១,០០០នាក់ ត្រូវបានទទួលឱ្យចូលរៀននៅក្នុងសាកលវិទ្យាល័យល្បីៗជាច្រើនដូចជា សាកលវិទ្យាល័យ Yale, សាកលវិទ្យាល័យ Toronto, សាកលវិទ្យាល័យ Melbourne, សាកលវិទ្យាល័យ Sydney, សាកលវិទ្យាល័យ Monash និងសាកលវិទ្យាល័យល្បីៗជាច្រើន ទៀតក្នុងបណ្តាប្រទេសធំៗជាច្រើនទៀតក្នុងពិភពលោក។

ដើម្បីបន្តវឌ្ឍនភាព និងបំពេញតម្រូវការអប់រំរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានបោះជំហានថ្មីមួយបន្ថែមទៀតនោះគឺការសម្ពោធជាផ្លូវការ នូវទីតាំងសិក្សាថ្មីទី៤សាខាឫស្សីកែវ ដែលអាចទទួលសិស្សានុសិស្សចំនួន ១,៥០០នាក់បន្ថែមទៀតឱ្យចូលសិក្សា។ ទីតាំងសិក្សាថ្មីនេះមានអាសយដ្ឋានក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទល់មុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ពិធីសម្ពោធជាផ្លូវការសាខាថ្មីឫស្សីកែវនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី (អ៊ីអនទី២) ក្រោមអធិបតី ឧកញ៉ាបណ្ឌិត ត្រាំង លី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល, លោក ហ៊ឹម សំអាតស្តង់ សហស្ថាបនិក និងជាអនុប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងលោក ម៉ៃឃល វ៉ែល ប្រធាននាយកប្រតិបត្តិនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វីសត៍។

ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនេះ លោក ម៉ៃយល វ៉ែល ប្រធាននាយកប្រតិបត្តិបានមានប្រសាសន៍ថា «សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វីសត៍ ឫស្សីកែវ ដែលជាទីតាំងសិក្សាថ្មីទី៤នេះ ត្រូវបានប្រសិទ្ធនាមថាជាសាលាសម្រាប់អនាគតសិស្សានុសិស្សកម្ពុជា ដោយថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងសាលាបានសម្រិតសម្រាំងនូវកម្មវិធីសិក្សាអន្តរជាតិ ដែលមានការទទួលស្គាល់គុណភាពអប់រំកម្រិតពិភពលោក និងកម្មវិធីសិក្សាចំណេះទូទៅខ្មែរ ដែលមានការទទួលស្គាល់យ៉ាងពេញលេញពីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះ ស៊ី អាយ អេ ហ្វីសត៍ ឫស្សីកែវ ជាទីតាំងសិក្សាថ្មីដែលនឹងផ្តល់ជូនសិស្សានុសិស្សនូវបទពិសោធន៍សិក្សា ដែលផ្សារភ្ជាប់ជាមួយនឹងសម្ភារៈបរិក្ខារទំនើបៗ និងប្រព័ន្ធបច្ចេកវិទ្យាដ៏សម្បូរបែបនៅក្នុងថ្នាក់រៀន ព្រមទាំងមានគ្រូបង្រៀនទាំងបរទេស និងជនជាតិខ្មែរដែលមានគុណវុឌ្ឍិ និងបទពិសោធន៍បង្រៀនខ្ពស់។

មិនតែប៉ុណ្ណោះ សាលាបានបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ ជាមួយនឹងសាកលវិទ្យាល័យជាច្រើននៅក្នុងស្រុក និងបរទេស ដើម្បីធានាបានថាសិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សានឹងទទួលបានឱកាសសិក្សាល្អៗ។

សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ឫស្សីកែវ ចាប់ផ្តើមទទួលសិស្សចុះឈ្មោះចូលរៀន បន្ទាប់ពីពិធីបើកសម្ពោធជាផ្លូវការនេះតទៅ ដោយសាលាបានផ្តល់ជូនបណ្ណបញ្ចុះតម្លៃពិសេសរហូតដល់ ១,៤៥០ដុល្លារ សម្រាប់សិស្សានុសិស្សចុះឈ្មោះថ្មីក្នុងឆ្នាំសិក្សាដំបូង។ លោក លោកស្រីជាមាតាបិតា អ្នកអាណាព្យាបាលសិស្សដែលមានចំណាប់អារម្មណ៍ អាចទាក់ទងមកក្រុមការងារសាលាបានតាមរយៈលេខទូរសព្ទ ០៧០ ៨០០០​ ១២ ឬតាមរយៈលេខតេឡេក្រាម ០៧០ ៣៣៣ ៥៣៤៕