(ឡុងដ៏)៖ ការប្រកួតប្រជែងលីគ Premier League 2024-25 ពេលនេះក្រុមហង្សក្រហម Liverpool បានក្លាយជាម្ចាស់ជើងឯករដូវកាលនេះ ពីការលេងមិនចាញ់ Tottenham Hotspur ៥-១ ក្នុងសប្តាហ៍ទី៣៤ ក្រោយការដឹកនាំដោយលោក Arnt Slot នាំក្រុមក្លាយជាជើងឯកលីគអង់គ្លេសជំនាន់ថ្មីនេះលើកទី២។

ពេលនេះ Liverpool បានតាមទាន់កំណត់ត្រាគូប្រជែងធំបិសាចក្រហម Manchester United នៃការលើកពានក្របខណ្ឌបាល់ទាត់លីគអង់គ្លេសក្នុងជំនាន់លីគ Frist Division និង Premier League ចំនួន ២០លើកស្នើគ្នា។

Liverpool បានក្លាយជាម្ចាស់ជើងឯកពានរដូវកាលនេះ បន្ទាប់ពីរកបានពិន្ទុសរុប ៨២ពិន្ទុ ពីការនាំមុខក្រុម Arsenal ឈរលេខ២ ដែលកំពុងរកបាន ៦៧ពិន្ទុដោយនៅសល់ការលេងបង្គ្រប់កិច្ចចំនួន ៤ប្រកួតទៀតផងដែរ។

៥គ្រាប់របស់ Liverpool គឺជាការវាយបកយកឈ្នះ Spurs ពីធ្វើបានដោយកីឡាករ Luis Diaz, Mac Allister, Cody Gakpo, Mohamed Salah និងការធ្វើឱ្យចូលទីខ្លួនឯងរបស់ Udogie ក្រោយការនាំមុខរបស់ Solanke ។ ដែលនាំឱ្យក្រុម Liverpool ស្គាល់រស់ជាតិឈ្នះពានក្នុងទឹកដីរបស់ខ្លួនក្រោយរយៈពេល ៣៥ឆ្នាំកន្លងមកនេះ ចាំតាំងពីឆ្នាំ១៩៩០។

បញ្ជាក់ផងថា នេះជាការឈ្នះពានលីគ Premier League ជំនាន់ថ្មីលើកទី២ របស់ Liverpool បន្ទាប់ពីលើកទី១ ពីការដឹកនាំដោយលោក Jurgen Klopp កាលឆ្នាំ២០២០៕