(បរទេស)៖ កីឡាករប្រដាល់សកល Chris Eubank Jr ស្ថិតនៅក្នុងមន្ទីរពេទ្យជាមួយនឹងស្ថានភាពល្អប្រសើរនៅឡើយទេ ក្រោយពេលទទួលជ័យជម្នះលើ Conor Benn។ នេះបើយោងតាមលោក Ben Shalom អ្នកផ្សព្វផ្សាយរបស់ Eubank។

Eubank វ័យ ៣៥ឆ្នាំ បានយកឈ្នះ Benn វ័យ ២៧ឆ្នាំដោយពិន្ទុឯកច្ឆន្ទ ពីការប្រកួតចំនួន ១២ទឹកពេញ នៃប្រភេទទម្ងន់មធ្យមពិភពលោកកាលពីរាត្រីថ្ងៃសៅរ៍ នៅឯសង្វៀនស្ថិតក្នុងកីឡដ្ឋាន Tottenham Hotspur របស់ក្លិបបាល់ទាត់មាន់ខ្នាយមាស Spurs។

គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដែលជាផ្នែកមួយនៃស្តង់ដារប្រដាល់ បន្ទាប់ពីបញ្ចប់ការប្រកួតភ្លាមៗ។

លោក Shalom បានថ្លែងបដិសេធថា «វាពុំមែនជាការពិតដូចការលើកឡើងថា Eubank បាក់ថ្គាម។ ខ្ញុំរីករាយក្នុងការបញ្ជាក់ថា Chris នៅទីនេះកំពុងសម្រាក ជាមួយនឹងស្ថានភាពល្អប្រសើរផងដែរ»

គួររំលឹកផងថា ក្រោយចប់ការប្រកួតចំនួន ១២ទឹកដ៏ពេញលេញនៅលើសង្វៀន ចៅក្រមទាំង ៣រូបបានដាក់ពិន្ទុឱ្យ Chris Eubank Jr ឈ្នះ Conor Benn ដោយពិន្ទុ ១១៦ពិន្ទុទល់នឹង ១១២ពិន្ទុដូចៗគ្នាទាំងអស់៕