(ភ្នំពេញ)៖ ខែមេសា គឺជាខែដែលម្ចាស់ជើងឯកត្រូវបានលេចឡើង ឬបាត់បង់។ ក្នុងពិភពបាល់ទាត់ វាជាពេលវេលាដ៏តានតឹង លាយឡំក្តីរំភើប និងការកំណត់ទុកជាមុននៃឆ្នាំ។ ហើយសម្រាប់ក្រុម FC Barcelona ខែមេសា ឆ្នាំ២០២៥ អាចជាខែដ៏សំខាន់បំផុតមួយក្នុងឆ្នាំនានា។ នេះមិនមែនគ្រាន់តែជាការឆ្លងផុតនូវកាលវិភាគប្រកួតនោះទេ។ វាជាការបង្ហាញឱ្យឃើញថា “Barca ថ្មី“ អាចប្រសើរឡើងម្តងទៀត មិនត្រឹមតែក្នុងប្រទេសអេស្ប៉ាញប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់អឺរ៉ុប។

រាជកាលថ្មីក្រោមការដឹកនាំរបស់លោក Hansi Flick

ចាប់តាំងពីការមកដល់ក្នុងខែឧសភា ឆ្នាំ ២០២៤ លោកគ្រូបង្វឹក Hansi Flick បានធ្វើកំណែទម្រង់ក្រុមយ៉ាងស្ងប់ស្ងាត់។ មានមន្ទិលមួយចំនួននៅគ្រាដំបូងថា តើគ្រូបង្វឹកដែលមកពីខាងក្រៅដែលខុសពីទម្រង់លេង ដើមរបស់ក្លឹបអាចជោគជ័យដែរឬទេ នៅកន្លែងដូចជាក្លឹប Barcelona? តើគាត់នឹងព្យាយាមធ្វើត្រាប់តាមទម្រង់លេងអតីតកាល ឬបង្កើតអ្វីមួយថ្មីដែលជាទម្រង់លេងខ្លួនគាត់ផ្ទាល់?

លោក Flick បានឆ្លើយតបនឹងសំណួរតាមរយៈសកម្មភាព តែមិនមែនពាក្យសម្តី។ គាត់បានកសាងក្រុមដោយរក្សាទម្រង់បច្ចេកទេសដើម របស់ក្រុមបាល់ទាត់ Barcelona ប៉ុន្តែបន្ថែមល្បឿន ភាពធន់ និងភាពបត់បែន។ ពេលវេលានៃការលេងបែបយឺតៗ និងការគ្រប់គ្រងបាល់ខ្លាំងៗ លែងមានទៀតហើយ។ ក្នុងឆ្នាំ ២០២៥ ក្លឹប Barcelona លេងលឿនជាងមុន ដាក់គំនាបបាល់ខ្ពស់ជាងមុន និងសម្របទៅតាមគូប្រកួតនីមួយៗ។

ជំនួសឱ្យតារាបាល់ទាត់ឆ្នើមម្នាក់ ឬពីរនាក់ក្នុងការដឹកនាំការលេង ទម្រង់លេង Barca ថ្មីបានចែកតួនាទីលេងសម្រាប់សមាជិកក្រុមទាំងមូល។

អ្នកដឹកនាំវ័យក្មេងតែមានភាពនឹងនរ

នេះគឺជាក្លឹប Barcelona ដែលក្មេងជាងមុន និងមានថាមពលជាងមុន។ កីឡាករ Lamine Yamal ដែលកើតនៅឆ្នាំ ២០០៧ មិនត្រឹមតែជាកីឡាករ ដែលមានទេពកោសល្យប៉ុណ្ណោះទេ ប៉ុន្តែគាត់គឺជាអ្នកដឹកនាំម្នាក់រួចទៅហើយ។ ល្បឿនភាពច្នៃប្រឌិត និងទំនុកចិត្តរបស់គាត់ក្នុងវ័យត្រឹមតែ ១៧ឆ្នាំបាននឹងកំពុងផ្លាស់ប្តូរការប្រកួត។

ក្នុងតំបន់ការពារ កីឡាករ Pau Cubarsí គឺជាតារាឆ្នើមកំពុងរះម្នាក់ទៀត។ ភាពអត់ធ្មត់ ភាពវៃឆ្លាត និងបច្ចេកទេសដ៏អំណោយផលបានធ្វើឱ្យគាត់ក្លាយ ទៅជាចំណែកមួយដ៏សំខាន់នៅក្នុងតំបន់ខ្សែបន្ទាត់ខាងក្រោយ។ កីឡាករ Gavi ដែលទើបតែជាពីរបួសថ្មីៗ បាននាំមកវិញនូវការគ្រប់គ្រងបាល់ និងភាពស៊ូនៅតំបន់កណ្តាល។

កីឡាករយុវជនមិនមែនមានន័យថា គ្មានបទពិសោធន៍នោះទេ។ កីឡារករចាស់វស្សាដូចជា Robert Lewandowski នៅតែអាចនាំយកគ្រាប់បាល់ជាច្រើន និងភាពជាអ្នកដឹកនាំ។ កីឡាករ Raphinha និងកីឡាករ Ferran Torres គាំទ្រនៅតំបន់ស្លាបជាមួយនឹងការដាក់សម្ពាធ និងការបំលាស់ទីដ៏វៃឆ្លាត។ កីឡាករ Araújo និង កីឡាករ Koundé នាំមកនូវភាពរឹងមាំ និងភាពជឿជាក់បាននៅតំបន់ខាងក្រោយ។ តុល្យភាពរវាងកីឡាករយុវជន និងមានបទពិសោធន៍ គឺជាភាពជោគជ័យមួយរបស់លោក Flick នាពេលកន្លងមកនេះ។

កាលវិភាគប្រកួតខែមេសាដ៏តានតឹង

ក្លឹប Barca កំពុងប្រយុទ្ធក្នុងក្របខណ្ឌធំៗបីនានិទាឃរដូវនេះដែលមានដូចជា៖ La Liga, The Champion League និងវគ្គផ្តាច់ព្រ័ត្រ Copa del Rey ដែលឈ្នះពាននេះផងដែរ។
ខែមេសាចាប់ផ្តើមជាមួយលទ្ធផលស្មើ ១–១ ទល់នឹងក្រុមបាលទាត់ Real Betis ក្នុងក្របខណ្ឌ La Liga ដែលជាការប្រកួតដ៏ខកចិត្តដែលក្លឹប Barca មានភាគរយគ្រប់គ្រងបាល់រហូតទៅដល់ ៧៤ ភាគរយ និងស៊ុត ១៨ជើងប៉ុន្តែមិនអាចរកគ្រាប់បាល់ជ័យជំនះបាន។ វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។

នៅថ្ងៃទី ៩ ខែមេសា ពួកគេប្រកួតជើងទីមួយក្នុងក្របខណ្ឌ Champion League វគ្គ៨ ក្រុមចុងក្រោយទល់នឹងក្រុមបាល់ទាត់ Borussia Dortmund និងបានយកឈ្នះដោយលទ្ធផល ៤–០។ ការប្រកួតជើងទីពីរគឺនៅថ្ងៃទី ១៥ ខែមេសាដែលអាចនាំពួកគេទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដំបូងគិតចាប់តាំងពីឆ្នាំ ២០១៩។

ក្នុងចន្លោះពេលនេះដែរ ពួកគេនឹងត្រូវលេងការប្រកួតសំខាន់ៗ ក្នុងលីគទល់នឹងក្រុមបាល់ទាត់ Leganés, Celta, និង Mallorca។ សរុបមក ពួកគេត្រូវលេង ៦ប្រកួតក្នុងរយៈពេលតិចជាងបីសប្តាហ៍ដោយមិនអាចបរាជ័យបានទេ។

ការវិវត្តន៍នៃប្រព័ន្ធយុទ្ធសាស្ត្រ

តើមានអ្វីប្រែប្រួលឱ្យប្រាកដនៅលើទីលានប្រកួត?
១. លឿនជាងមុន ហើយការប្រយុទ្ធកាន់តែមុតស្រួច

ក្រុមរបស់លោក Flick មិនលេងប៉ះបាល់ចុះឡើងរហូតទៀតនោះទេ។ ពួកគេបំលាស់ទីយ៉ាងរហ័សទៅមុខត្រឹមតែ ២ ឬ ៣ ប៉ះប៉ុណ្ណោះបន្ទាប់មកព្យាយាមស៊ុតរកគ្រាប់បាល់។ វាធ្វើឱ្យខ្សែការពារមានភាពភ្ងាក់ផ្អើល និងបង្កើតឪកាសរកគ្រាប់បាល់កាន់តែច្រើនជាងមុន។

២. ការដាក់គំនាបខ្ពស់ហើយខ្លាំងខ្លា

នៅពេលក្រុមបាល់ទាត់ Barca បាត់បាល់ភ្លាម កីឡាករជាច្រើននិងដាក់គំនាបដើម្បីយកបាល់មកគ្រប់គ្រងវិញ។ វាបានរំខានទៅដល់ចង្វាក់លេងរបស់គូប្រកួត និងរក្សាឱ្យក្រុមបាល់ទាត់ Barcelona គ្រប់គ្រងក្នុងការប្រកួត។

៣. ទម្រង់លេងមានភាពបត់បែន
លោក Flick មិនរក្សាទម្រង់លេងតែមួយប្រព័ន្ធនោះទេ។ នៅពេលលេងការពារក្នុងការប្រកួត គាត់ប្តូរពីទម្រង់ 4-3-3 ទៅ 4-2-3-1 ឬ 3-4-2-1 ក៏មាន។ ភាពបត់បែនជាយុទ្ធសាស្រ្តនេះធ្វើឱ្យក្រុមបាល់ទាត់ Barcelonaអាចទស្សន៍ទាយទុកមុនកាន់តែតិច និងកាន់តែពិបាកក្នុងការលេងទល់ជាមួយ។

៤. ការការពារកាន់តែឆ្លាតវៃ
ជាមួយកីឡាករ Cubarsí ចាប់ដៃគ្នាជាមួយកីឡាករ Araújo និងកីឡាករ Koundé ក្នុងតំបន់ការពារ ក្រុមបាល់ទាត់ Barcelona មើលទៅកាន់តែមានភាពរឹងមាំជាងមុន។ ពួកគេនៅតែមានផលលំបាកក្នុងការរៀបក្បួនបន្តិចបន្តួច ប៉ុន្តែសម្រាប់ទម្រង់ការពារទាំងមូលគឺខ្លាំងជាងមុន និងមានភាពរាបរយជាងរដូវកាលមុន។
ភាពជាដៃគូ និងការគាំទ្រជាសកលក្រៅទីលានស្របពេលដែលក្រុមបាល់ទាត់ Barcelona មានការរីកចម្រើននៅលើទីលាន ពួកគេក៏កំពុងបង្កើតវឌ្ឃនភាពថ្មីក្រៅទីលានផងដែរ។

រដូវកាលនេះ ក្លឹបបានបន្តភាពជាដៃគូជាមួយនឹង 1xBet ដែលនឹងបន្តជាដៃគូឧបត្ថម្ភផ្លូវការរបស់ក្រុមបាល់ទាត់ Barcelona។ កិច្ចសហការនេះជួយពង្រឹងជំហររបស់ក្រុមជាសកល និងឆ្លុះបញ្ជាំងមហិច្ឆតារបស់ខ្លួនក្នុងការនាំមុខមិនមែនត្រឹមតែក្នុងវិស័យបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងការច្នៃប្រឌិត និងការផ្សព្វផ្សាយជាលក្ខណៈអន្តរជាតិ។

រៀនសូត្រពីអតីតកាល
ខែមេសាតែងតែជាខែដ៏ខកចិត្តសម្រាប់អ្នកគាំទ្រក្លឹប Barca។
ក្នុងឆ្នាំ ២០១៧ ការវាយបកដ៏កក្រើក ៦–១ ទល់នឹងក្រុមបាល់ទាត់ PSG។
ក្នុងឆ្នាំ ២០១៩ ការឈ្នះដ៏អស្ចារ្យទល់នឹងក្រុមបាល់ទាត់ Manchester United ក្នុងវគ្គ ៨ ក្រុមចុងក្រោយ ប៉ុន្តែត្រូវបានខកចិត្តដោយបរាជ័យ ០–៤ ទល់នឹងក្រុមបាល់ទាត់ Liverpool។
នៅឆ្នាំ ២០២៣ ជាការធ្លាក់ចេញពីក្របខណ្ឌ Champions League ដ៏សោកសៅទល់នឹងក្រុមបាល់ទាត់ Bayern។
ដូច្នេះនៅឆ្នាំ ២០២៥ មានអារម្មណ៍ដូចជាចំណុចរបត់មួយទៀត។ ប៉ុន្តែពេលនេះ អារម្មណ៍គឺខុសប្លែកពីមុន។ ក្រុមមួយនេះមិនត្រឹមតែកំពុងប្រជែងយកពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេកំពុងស្តារឡើងវិញនូវអត្តសញ្ញាណ ទំនុកចិត្ត និងជំនឿ។

គោលដៅមិនអាចខ្ពស់ជាងនេះនោះទេ

និយាយដោយស្មោះត្រង់ ពានរង្វាន់ Champions League គឺជាវិញ្ញាសាពិតប្រាកដមួយ។
ពានរង្វាន់ចុងក្រោយបង្អស់របស់ក្រុមបាល់ទាត់ Barcelona គឺនៅឆ្នាំ ២០១៥។ ចាប់តាំងពីពេលនោះមក ក្រុមបានត្រឹមឈរមើលគូប្រជែងដូចជាក្រុមបាល់ទាត់ Real Madrid លើកពាននេះពីរដងជាប់ៗគ្នា។ សម្រាប់ក្លឹបដែលចាត់ទុកខ្លួនឯងថាជោគជ័យនៅតំបន់អឺរ៉ុប គឺពិតជាមានការឈឺចាប់ជាខ្លាំង។

ឥឡូវនេះដំណើរទៅកាន់ភាពជោគជ័យកំពុងរង់ចាំ។ ប្រសិនបើពួកគេជោគជ័យទៅលើក្រុមបាល់ទាត់ Dortmund វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកំពុងរង់ចាំ ហើយប្រហែលជាអាចឈានទៅដល់វគ្គផ្តាច់ព្រ័ត្រផងដែរ។ ប៉ុន្តែគ្មានអ្វីអាចធានាបាននោះទេ។ កាលវិភាគប្រកួតពិតជាមមាញឹកខ្លាំងណាស់។ គូប្រកួតប្រជែងពិតជាស្វិតស្វាញ ហើយសម្ពាធគឺពិតជាខ្លាំង។

ការសន្មតចុងក្រោយថាវាអាចជាពេលវេលាជោគជ័យ ឬយ៉ាងណា?

ក្រុមបាល់ទាត់ Barcelona របស់លោក Flick អាចនឹងមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែវាខ្លាំងខ្លា ខ្លាហាន និងគួរឱ្យភ្ងាក់ផ្អើល។ ការរួមបញ្ចូលគ្នានៃកីឡាករក្មេងៗដែលមានទេពកោសល្យ និងយុទ្ធសាស្រ្តដ៏ឆ្លាតវៃបាននឹងកំពុងដំណើរការ។ថាមពលមានត្រលប់មកវិញ ហើយអ្នកគាំទ្រមានភាពជឿជាក់ម្តងទៀត។ ខែមេសា ឆ្នាំ 2025 មិនត្រឹមតែជាការធ្វើតេស្តទៅលើភាពខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាជាការធ្វើតេស្តទៅលើអត្តសញ្ញាណ។ប្រសិនបើក្រុមបាល់ទាត់ Barcelona អាចរំដោះខ្លួនក្នុងខែនេះ ពួកគេមិនមែនគ្រាន់តែប្រជែងពានរង្វាន់នោះទេ។ ពួកគេនឹងវិលត្រលប់ទៅកាន់ទីដ៏ត្រចះត្រចង់ឡើងវិញ។ ត្រលប់ទៅកាន់ទីដែលពួកគេជឿជាក់ថាជាកន្លែងដ៏សាកសម គឺនៅទីកំពូលនៃតំបន់អឺរ៉ុប។