(វៀតណាម)៖ បន្ទាប់ពីវះកាត់ចំនួន១០ដង ដើម្បីព្យាបាលភាពមិនប្រក្រតីនៃសរសៃឈាមពីកំណើតនៅជើងស្តាំ កុមារី ហ. ស៊ីលវី (ឈ្មោះដែលយើងហៅក្រៅ) នៅតែមិនអាចដើរបានធម្មតា ប៉ុន្តែជាសំណាងល្អ បន្ទាប់ពីការវះកាត់លើកទី១១ នៅមន្ទីរពេទ្យ FV កុមារីអាចបោះជំហានដំបូង របស់ខ្លួនបាន។

កុមារី ហ. ស៊ីលវី ដែលបច្ចុប្បន្ននេះ មានអាយុ ៨ ឆ្នាំ បានកើតមកជាមួយនឹងភាពមិនប្រក្រតីនៃសរសៃឈាមពីកំណើតនៅជើងស្តាំ។ នៅពេលអាយុបាន១ ខែ ទារក ហ. ស៊ីលវី ត្រូវបានទទួលការវះកាត់។ ចាប់តាំងពីពេលនោះមក ស៊ីលវី បានទទួលការវះកាត់ចំនួន ១០ ដងនៅក្នុងស្រុកកំណើត ប៉ុន្តែការព្យាបាលទាំងនេះមិនជួយប្អូនឱ្យដើរបានឡើយ ថែមទាំងបង្កឱ្យមានផលវិបាកបន្ថែមទៀតនៅក្នុងជើងរបស់ប្អូន។

អ្នកស្រី ស. ម៉ារី - ម្តាយរបស់ ស៊ីលវី បានរៀបរាប់ពីស្ថានភាពដ៏គួរឱ្យអាណិតរបស់កូនគាត់ថា «អស់រយៈពេល ៨ ឆ្នាំមកនេះ ទារករូបនេះត្រូវការអ្នកបី ព និងជួយផ្លាស់ទី។ ជើងរបស់នាងកោងប្រហែល ១២០-១៣០ ដឺក្រេ ហើយមិនអាចតម្រង់ឱ្យត្រង់បានទេ។ ពេលផ្លាស់ទី ខ្នងរបស់នាងត្រូវផ្អៀងទៅម្ខាង ដែលធ្វើឱ្យពិបាកដើរ និងឈឺចាប់ខ្លាំង។ ដោយទទួលរងការឈឺចាប់អំឡុងពេលព្យាបាលមុន ស៊ីលវី ងាយនឹងភ័យខ្លាចបុគ្គលិកពេទ្យ ធ្វើឱ្យការព្យាបាលកាន់តែពិបាក។»

ដោយសារតែមិនអាចដើរបានធម្មតា សកម្មភាពទាំងអស់របស់ស៊ីលវី ត្រូវពឹងផ្អែកលើសាច់ញាតិ។ ម្ដាយរបស់នាងជាអ្នកលំបាកបំផុត។ ម្ដាយគឺដូចជាជើងរបស់នាង ដែលបាន បី ព និងធ្វើអ្វីៗគ្រប់យ៉ាងក្នុងជីវិតជំនួសនាង។

ទោះបីជាស្ថានភាពសេដ្ឋកិច្ចមិនសូវធូរធារក៏ដោយ ពីរអ្នកប្ដីប្រពន្ធ អ្នកស្រី ស ម៉ារី ក៏នៅតែរត់រកគ្រូពេទ្យល្អដើម្បីព្យាបាលឱ្យកូន។ ខណៈដែលឃើញ ស៊ីលវី ឆ្លងកាត់ការឈឺចាប់ដ៏គួរឱ្យភ័យខ្លាច ជំងឺនេះបានប៉ះពាល់ដល់ការវិវឌ្ឍផ្លូវកាយ និងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យស៊ីលវីមានការភ័យខ្លាច ខ្មាស់អៀន និងបាក់ទឹកចិត្តជានិច្ច ។ បើមិនអាចដើរបាន នៅពេលអនាគត កូននឹងពិបាកក្នុងការមានជីវិតដូចមនុស្សធម្មតា។

ណែនាំពីមន្ទីរពេទ្យ FV ដោយអ្នកស្គាល់គ្នា ទោះបីនៅឆ្ងាយក៏ដោយ ក៏គ្រួសាររបស់អ្នកស្រី ស ម៉ារី បានប្តេជ្ញាចិត្តនាំកូនស្រីទៅប្រទេសវៀតណាម ដើម្បីស្វែងរកឱកាសព្យាបាល។

លោកវេជ្ជបណ្ឌិតឯកទេស ត្រឿង ហ្អាង វិញ ឃៀម (Dr Truong Hoang Vinh Khiem) នាយកដ្ឋាន Orthopedics និង Traumatology (ខាងរបួសនិងវះកាត់ឆ្អឹង) នៃមន្ទីរពេទ្យ FV គឺជាអ្នកដែលបានពិនិត្យដោយផ្ទាល់ឱ្យ ស៊ីលវី ។ លោកបានឃើញថាជំងឺរបស់ប្អូនគឺជាប្រភេទភាពមិនប្រក្រតីនៃសរសៃឈាម បណ្តាលឱ្យមានការរីកសាយនៃសរសៃឈាម បណ្តាលឱ្យពកសរសៃឈាមនៅក្នុងជើង។

លើសពីនេះ ករណីរបស់ប្អូន ស៊ីលវី ក៏កើតឡើងដោយសារការវះកាត់ច្រើនដង ដែលបណ្តាលឱ្យមានផលវិបាកដូចជាស្នាមសរសៃនៅតំបន់ជើង ប្រសិនបើត្រូវវះកាត់បន្ថែមទៀត វានឹងមានការលំបាក និងគ្រោះថ្នាក់ខ្លាំងណាស់។ ទោះជាយ៉ាងនេះក៏ដោយ ប្រសិនបើមិនបានព្យាបាលទាន់ពេលទេ វានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការវិវត្តន៍នៃខ្នង និងជើងឆ្វេង ធ្វើឱ្យជំងឺ ខ្នងវៀច (Scoliosis) កាន់តែធ្ងន់ធ្ងរ។

លោកបណ្ឌិត ឃៀម បានឱ្យមតិយោបល់យ៉ាងដូច្នេះថា «នេះគឺជាករណីដ៏លំបាកសម្រាប់គ្រូពេទ្យវះកាត់ឆ្អឹង។ ផ្នែកខាងក្រោយនៃជង្គង់ត្រូវបានគេហៅថាតំបន់ popliteal ដែលជាតំបន់ដ៏គ្រោះថ្នាក់ និងពិបាកក្នុងការវះកាត់។ ទន្ទឹមនឹងនោះ ការវះកាត់កែទម្រង់សរសៃឈាមមិនប្រក្រតីនៅតំបន់ដែលបានវះកាត់ជាច្រើនដង បង្កើតជាលិកាស្លាកស្នាមជាច្រើន ហើយការរករចនាសម្ព័ន្ធកាយវិភាគសាស្ត្រនៅក្នុងតំបន់ popliteal គឺគួរឱ្យខ្លាចណាស់។ អ្វីដែលគួរឲ្យភ័យខ្លាចបំផុតនោះគឺប្រសិនបើសរសៃឈាមត្រូវខូចខាត កុមារីនឹងបាត់បង់ជើង»

បន្ទាប់ពីស្រាវជ្រាវពីស្ថានភាពជំងឺរបស់ ស៊ីលវី លោកវេជ្ជបណ្ឌិត ឃៀម បានសម្រេចចិត្តធ្វើការវះកាត់ឱ្យប្អូន ដែលជាការវះកាត់លើកទី ១១ ដែលកុមារីរូបនេះត្រូវឆ្លងកាត់ផងដែរ។
លោកបណ្ឌិត ឃៀម បានឱ្យដឹងបានឱ្យដឹងថា «គោលដៅធំបំផុតរបស់ខ្ញុំនៅពេលធ្វើការវះកាត់គឺជួយប្អូនឱ្យដើរដោយជើងទាំងពីររបស់ប្អូន។ ទោះបីជាប្អូនអាចដើរបានតែកាន់ឈើច្រត់ ឬបង្កាន់ដៃក៏ដោយ យ៉ាងហោចណាស់ប្អូនអាចធ្វើសកម្មភាពផ្ទាល់ខ្លួនបាន ដែលអាចកាត់បន្ថយបន្ទុកដល់អ្នកជុំវិញ ជាពិសេសម្តាយរបស់ប្អូន»

ការវះកាត់ដែលដឹកនាំផ្ទាល់ដោយលោកវេជ្ជបណ្ឌិត ត្រឿង ហ្អាង វិញ ឃៀម មានរយៈពេលជាង ៤ ម៉ោង ហើយត្រូវបានអនុវត្តយ៉ាងម៉ត់ចត់ និងប្រុងប្រយ័ត្នបំផុត។ វេជ្ជបណ្ឌិត ឃៀម បានប្រើមីក្រូទស្សន៍ដើម្បីពិនិត្យសរសៃឈាម កាត់ជាលិកាទន់ដែលបង្រួមចេញ បំបាត់ភាពខុសប្រក្រតីនៃសរសៃឈាម ហើយចូលទៅជ្រៅទៅក្នុងសន្លាក់ ដើម្បីបញ្ចេញចោលនូវសន្លាក់ដែលរឹង។ បន្ទាប់មក គាត់បានប្រើបច្ចេកទេសពង្រីកសរសៃពួរ ដើម្បីតម្រង់ជើងរបស់ប្អូន និងជួសជុលសន្លាក់។

ក្រោយពេលវះកាត់ ជើងស្តាំរបស់ប្អូនត្រូវបានតម្រង់មកជិតធម្មតា។ តែមួយថ្ងៃក្រោយមក ប្អូនបានទទួលការព្យាបាលដោយចលនា និងបានបោះជំហានដំបូងដោយជើងទាំងពីរ។ ថ្វីត្បិតតែមានការឈឺចាប់ក្រោយការវះកាត់លាតសន្ធឹងជើងក៏ពិតមែន ប៉ុន្តែ ស៊ីលវី នៅតែព្យាយាមដើរដោយមានការលើកទឹកចិត្តពីម្តាយ និងក្រុមគ្រូពេទ្យ។

ក្នុងអំឡុងពេលនៃការតាមដាននៅថ្ងៃទី២០ ខែកញ្ញា ប្រហែល១ ខែ បន្ទាប់ពីការវះកាត់ ស៊ីលវី អាចដើរដោយឈើច្រត់ដោយគ្មានជំនួយពីសមាជិកគ្រួសារ ថ្វីត្បិតតែជើងស្តាំរបស់ប្អូននៅតែពាក់រណបដើម្បីការពារការទាញខ្វេក៏ដោយ វាអាចលាតសន្ធឹងស្ទើរតែត្រង់។

អ្នកស្រី ស ម៉ារី បានឱ្យដឹងថា កូនស្រីគាត់កំពុងបន្តធ្វើការព្យាបាលដោយរាងកាយ ហើយស្ថានភាពប្អូនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ មើលជំហានរបស់កូន អ្នកស្រីបានចាប់ផ្តើមសុបិនអំពីអនាគតដ៏ភ្លឺស្វាងរបស់ ស៊ីលវី។

អ្នកស្រី ស ម៉ារី បាននិយាយដោយរំជួលចិត្តថា «កូនអាចរត់លេងដោយជើងទាំងពីររបស់កូន ទៅសាលារៀនដូចមិត្តភក្ដិរបស់កូន។ យើងមានសំណាងណាស់ដែលសម្រេចចិត្តនាំកូនស្រីមកព្យាបាលនៅ FV។ គ្រួសារយើងដឹងគុណលោកវេជ្ជបណ្ឌិត ឃៀម និងបុគ្គលិកពេទ្យនៅមន្ទីរពេទ្យ FV ដែលបានជួយកូនស្រីរបស់ខ្ញុំមានជីវិតថ្មី»

តាមលោកវេជ្ជបណ្ឌិត ឃៀម ប្អូន ស៊ីលវី ត្រូវធ្វើការវះកាត់ផ្សេងទៀត ដើម្បីមានដំណើរធម្មតាបំផុត។

ទំនាក់ទំនង៖ (+855) 023 211 777 ឬ តេលេក្រាមលេខ +855 089 999 345 ដើម្បីធ្វើការណាត់ជួបនៅផ្នែក Orthopedics និង Traumatology (ខាងរបួសនិងវះកាត់ឆ្អឹង)ឆ្អឹងនៃមន្ទីរពេទ្យ FV ៕