(ឡុងដ៍)៖ ខ្សែប្រយុទ្ធ Marcus Rashford ទំនងបិទរដូវកាលនេះតែម្តងពីក្លិប Aston Villa បន្ទាប់ពីមានបញ្ហារបួសសរសៃពួរនាពេលថ្មីៗនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បញ្ហារបួសនេះដែរ ក៏បានអូសបន្លាយដល់កីឡាករអង់គ្លេសរូបនេះខកខានជួយ Aston Villa លេងនៅពាន FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលពួកគេបានចាញ់ Crystal Palace កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន។
វាមិនទាន់បានបញ្ចប់ទេអំពីសំណួរដែលចោទសួរថាតើ ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ Rashford វិលត្រឡប់ទៅកាន់ Manchester United វិញឬយ៉ាងណា នៅមុនពេល Premier League រដូវកាលថ្មីចាប់ផ្តើមនាខែសីហា ឆ្នាំ២០២៥ ខាងមុខ។
ចំណែកឯ Rashford មិនទាន់បានសម្រេចចិត្តណាមួយនោះទេ ជុំវិញអនាគតរបស់លោក រង់ចាំរហូតដល់ចុងបញ្ចប់រដូវកាលនេះសិន ស្របពេលកិច្ចសន្យាជាមួយបិសាចក្រហមមានដល់ទៅឆ្នាំ២០២៨ និងបានសច្ចាមិនលេងឱ្យ Man Utd វិញទេ ប្រសិនបើមានលោក Ruben Amorim នៅដឹកនាំ៕