(អាស៊ី)៖ ដំណើរការប្រកួតដណ្តើមពានរង្វាន់លីគប្រចាំតំបន់អាស៊ី AFC Champions League Elite 2024-25 ពេលនេះចូលមកដល់ថ្ងៃប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Semi-finals ដែលក្នុងវគ្គនេះមានក្រុមមកពីលីគអារ៉ាប៊ីសាអូឌីតដល់ទៅ ៣ក្រុម ខណៈក្រុមលីគជប៉ុន Kawasaki Frontale ត្រូវប៉ះ Al-Nassr ដែលមានកីឡាការលំដាប់ពិភពលោក Cristiano Ronaldo នៅទីនោះ ។

ជំនួបដណ្តើមកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ AFC Champions League Elite 2024-25 រវាងក្រុមមកពីលីគដូចគ្នា Al-Hilal នឹងក្រុម Al-Ahli នឹងលេងនៅថ្ងៃទី២៩ ខែមេសានេះ ខណៈជំនួបរវាងក្រុម Al-Nassr ទល់នឹងក្រុម Kawasaki Frontale នឹងធ្វើឡើងនាថ្ងៃទី៣០ ខែដដែលនៅកីឡដ្ឋាន King Abdullah Sports City នាវេលាម៉ោង ១៩:៣០នាទីដូចគ្នា (ម៉ោងស្ថិតក្នុងតំបន់) ។

សូមបញ្ជាក់ផងថា សម្រាប់ការប្រកួតដណ្តើមពានលីគកំពូលប្រចាំតំបន់អាស៊ី AFC Champions League Elite គឺក្រុម Al-Hilal ជាក្រុមឈ្នះពាននេះបាន ៤លើកច្រើនជាងគេ ហើយនេះក៏ជាដំណើរឆ្ពោះទៅរកការឈ្នះពានលីគតំបន់អាស៊ី ពីសំណាក់កីឡាករលំដាប់ពិភពលោក Ronaldo ជាមួយក្រុម Al-Nassr ដែលស្វែងរកការឈ្នះជើងឯកពាននេះលើកទី១ ក្នុងប្រវត្តិសាស្ត្រក្លិប ៕