(បាត់ដំបង)៖ ការប្រកួតប្រជែង GANZBERG ប៉ះកំប៉ុងឈ្នះឡាន វគ្គជម្រុះដំបូងដែលធ្វើឡើងនៅខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ដែលមានបេក្ខជនមកពីបណ្តាស្រុកនានានៃបាត់ដំបងចូលរួមជាច្រើន ហើយចំណាយពេលរហូតទៅដល់ ៧ម៉ោង ១២នាទី ៣៥វិនាទី។

ក្នុងអំឡុងពេលជិត ៧ម៉ោង បេក្ខជនត្រូវឆ្លងកាត់វិញ្ញាសារជាច្រើន ខណៈពេលគណៈកម្មការរៀបចំកម្មវិធីក៏បានដាក់ការប្រកួតជាពីរមានភាពតានតឹង និងសប្បាយរីករាយក្នុងពេលតែមួយក្នុងនោះរួមមាន៖

ចំណាត់ថ្នាក់ទី១៖ ត្រូវបានគ្រងដោយ លោក សាំ ង សុវត្ថិ ដែលទទួលបានរង្វាន់ធំ ម៉ូតូធំ Yamaha FZ មួយគ្រឿង។
ចំណាត់ថ្នាក់ទី២៖ បានទៅលើ លោក រស់ សៅលៃ ដែលទទួលបានប្រាក់សរុប 1,000 ដុល្លារ។
ចំណាត់ថ្នាក់ទី៣៖ បានទៅលើ លោក យិម សុដារ៉ាពង្ស ជាមួយប្រាក់រង្វាន់ 500 ដុល្លារ។
ចំណាត់ថ្នាក់ទី៤៖ គឺ លោក សឹង សិទ្ធិស័ក ដែលទទួលបានប្រាក់រង្វាន់ 300 ដុល្លារ។
ចំណាត់ថ្នាក់ទី៥៖ ឈ្នះដោយ លោក ប៉ោ សុវិនិត ដែលទទួលបានរង្វាន់ពិសេសពីកម្មវិធី។

គួរបញ្ចាក់ផងដែរថា ជ័យលាភីទាំង៥រូប នឹងមានសិទ្ធអាទិភាពទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមជ័យលាភីលេខ១នៅរាជធានីភ្នំពេញដើម្បីក្លាយជាម្ចាស់រថយន្ត
សម្រាប់ទីតាំងជម្រុះបន្ទាប់នឹងធ្វើឡើងនៅបុរី ដីឡូត៍ ជាប់រោងចក្រឌិស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ចាប់ផ្តើមចុះឈ្មោះនៅទីតាំងផ្ទាល់នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ៕