(ឡុងដ៍)៖ ក្រុមជើងឯកបារាំង Paris Saint Germain បានយកឈ្នះកាំភ្លើងធំ Arsenal ១ទល់នឹង០ នាយប់មិញនេះ សម្រាប់ជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប UEFA Champions League 2024-25 នៅកីឡដ្ឋាន Emirates។
១គ្រាប់ជ័យជម្នះក្រៅដីនេះដែរ គឺបានកើតឡើងនៅនាទីទី៤ ប៉ុណ្ណោះធ្វើបានសម្រេចដោយកីឡាករ Ousmane Dembele ញាំងឱ្យខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ កើនបាន ៨គ្រាប់នៅ UCL ផងដែររដូវកាលនេះ។
នេះមានន័យថា PSG អតីតជើងឯករង UCL កាលឆ្នាំ២០២០ នោះ មាន ១គ្រាប់ក្នុងដីរួចស្រេច មុនពេលលេងជើងទី២ បញ្ចប់វគ្គ ៤ក្រុមនាសប្តាហ៍ក្នុងរដ្ឋធានីបារាំង ស្របពេលក្រុមរបស់លោក Mikel Arteta ត្រូវតែវាយបកយកជ័យជម្នះ ប្រសិនបើពួកគេចង់ទៅលេងផ្តាច់ព្រ័ត្រនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់នោះ។
ប្រសិនបើឈ្នះមែន ក្រុមនៅ Premier League ត្រូវរង់ចាំរវាងក្រុមឈ្នះ FC Barcelona ឬក៏ Inter Milan ដែលត្រូវលេងជើងទី១ នៃវគ្គ ៤ក្រុម UCL នារាត្រីនេះដែរ៕