(ម៉ាឌ្រីដ)៖ កីឡាករ Rodiger របស់ក្លិប Real Madrid ត្រូវបានសហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF ដាក់ពិន័យដកបញ្ឈរជើង ៦ប្រកួត ដ្បិតខ្សែការពារអន្តរជាតិអាល្លឺម៉ង់រូបនេះ បានគប់របស់របរដាក់អាជ្ញាកណ្តាលកាលសប្តាហ៍មុន។
ក្នុងប្រកួតផ្តាច់ព្រ័ត្រដណ្តើមពានលំដាប់ទី២ អេស្ប៉ាញ Copa del Rey កាលសប្តាហ៍មុនដែល Real Madrid បានចាញ់ FC Barcelona ៣-២ ក្នុងម៉ោងថែមនោះ Antonio Rudiger ត្រូវបានប្តូរចេញនៅនាទី១១១ ក្រោយពេលរងរបួសជង្គង់។
ទាំង Rudiger និងមិត្តរួមក្រុម Lucas Vazquez ក៏ត្រូវបានពិន័យកាតក្រហមផងដែរ នៅកន្លែងអង្គុយ នៅពេលផ្ទុះកំហឹង ក្រោយឃើញអាជ្ញាកណ្តាលពិន័យ Kylian Mbappe នៅជិតចុងបញ្ចប់នៃការប្រកួតទាំងស្រុងនោះ។
លោកអាជ្ញាកណ្តាល Ricardo de Burgos Bengoetxea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «ខ្សែការពារកណ្តាល វ័យ ៣២ឆ្នាំ Rudiger បានគប់លោកពីតំបន់កៅអីបច្ចេកទេស តែមិនបានត្រូវលោកទេ»។
បើយោងតាមលោក Guillem Balague ភ្នាក់ងារ BBC ប្រចាំនៅទីនោះបានរាយការណ៍មកថា Rudiger បានគប់កែវទឹកដាក់អាជ្ញាកណ្តាល៕