(អាស៊ី)៖ ក្រុម Al-Ahil បានសម្រេចគោលដៅមួយជំហ៊ានដ៏អស្ចារ្យជាថ្មីម្តងទៀត ដោយបានឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លីគតំបន់អាស៊ី AFC Champions League Elite 2024-25 បន្ទាប់ពីយកឈ្នះក្រុមជើងឯក ៤សម័យកាលច្រើនជាងគេ Al-Hilal ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣-១ ហើយនេះជាការរង់ចាំរយៈពេល ១៣ឆ្នាំរបស់ពួកគេ ។
នេះជាការយកឈ្នះក្រុមរួមលីគអារ៉ាប៊ីសាអូឌីតដូចគ្នា ដែលក្រុម Al-Ahil បានយកឈ្នះក្រុម Al-Hilal មានសមាជិក ១០នាក់លើទីលាន បន្តរក្សាក្តីសុបិនរបស់ពួកគេនៃការប្រជែងដណ្តើមពានប្រចាំទ្វីបលើលើកដំបូងនេះ ដែលធ្លាប់រងជើងឯក ២លើកនៅរដូវកាល១៩៨៥-៨៦ និងឆ្នាំ២០១២ ។
៣គ្រាប់របស់ Al-Ahil ធ្វើបានសម្រេចដោយកីឡាករអន្តរជាតិប្រេស៊ីល Roberto Firmino និងកីឡាករអង់គ្លេស Ivan Toney និងកីឡាករ Al-Buraikan នៅនាទីចុងម៉ោង៩០-៨ ដ្បិតក្រុម Al-Hilal រកបានមួយគ្រាប់ដោយកីឡាករ Al-Dawsari ៕
Al-Ahil នឹងត្រូវរង់ចាំជួបក្រុមឈ្នះរវាងក្រុម Al-Nassr ឬក្រុមលីគជប៉ុន Kawasaki Frontale ដែលត្រូវសម្រេចកាត់សេចក្តីព្រលប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ហើយវគ្គផ្តាច់ព្រ័ត្រនឹងលេងនៅថ្ងៃទី០៣ ខែឧសភាខាងមុខនេះ ៕