(បរទេស)៖ លោក Carlo Ancelotti អាចនឹងច្រានចោលតួនាទីដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល ខណៈដែលរូបលោកកំពុងស្ថិតជាបុគ្គលមួយដែលនឹងមានការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើល ដ្បិតកំពុងកាន់តួនាទីអ្នកចាត់ការ Real Madrid នៅឡើយក្តី ដ្បិតពេលនេះកំពុងពិចារណាលើការផ្តល់ជូនដ៏សំខាន់មួយ បន្ទាប់ពីមានក្លិបលីគអារ៉ាប៊ីសាអូឌីត បង្ហាញរបាយការណ៍ផ្តល់ ៥០លានអឺរ៉ូ។

ប្រភពពីសាព័ត៌មានអេស្ប៉ាញ Marca បានបង្ហាញថាលោក Ancelotti បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ កាលពីថ្ងៃចន្ទ ដែលត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចសន្យាជាមួយប្រេស៊ីល នៅក្នុងទឹកដីអង់គ្លេស ប៉ុន្តែនៅទីបញ្ចប់នៃការពិភាក្សាលោកមិនបានទទួលយកការផ្តល់ជូននេះទេ ហើយកំពុងសិក្សាសំណើពីក្លិបអារ៉ាប៊ីសាអូឌីត។

ខណៈកិច្ចសន្យារបស់ក្លិបមួយនៅលីគអារ៉ាប៊ីសាអូឌីត ត្រូវបានគេរាយការណ៍ថា នឹងធ្វើឱ្យលោក Ancelotti អាចរកបាន ៥០លានអឺរ៉ូ ក្នុងមួយរដូវកាល ដែលជាកត្តាមួយអាចជាការលំបាកសម្រាប់រូបលោកក្នុងការបដិសេធសំណើរនេះ ៕