(កំពង់ធំ)៖ អតិថជនក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគម្នាក់ រស់នៅក្នុងខេត្តកំពង់ធំបានឈ្នះរង្វាន់ធំ គឺរង្វាន់ ១៦៨ដុល្លារ ជូនពួកម៉ាកល្អ ១០០នាក់ ទទួលបានការកោតសរសើរពីទង្វើល្អរបស់ខ្លួន ព្រោះមិនធ្លាប់មានពីមុនមក ខណៈដែលរូបគេបានយកថវិការង្វាន់ទាំងនេះ ទៅទិញមួកសុវត្ថិភាព ដើម្បីចែកជូនដល់អ្នកភូមិគ្រប់ៗគ្នា។
តំណាងក្រុមហ៊ុនស្រាបៀរ ហ្គេនស៍បឺគ បានឲ្យដឹងថា ក្រោយពេលទទួលបានដំណឹងថា មានអតិថិជនត្រូវរង្វាន់ធំភ្លាម ក្រុមហ៊ុនបាននាំយកថវិការង្វាន់នោះទៅចែកជូនដល់គេហដ្ឋាន ប៉ុន្តែក្រុមហ៊ុនចង់បង្វែឲ្យជារថយន្តវិញ ប៉ុន្តែអតិថិជនរូបនោះមិនយកទេ។ ការមិនទទួលយករថយន្ត មិនមែនរូបគេចង់ឌឺក្រុមហ៊ុនឡើយ តែនេះជាទង្វើចេញពីបេះដូង នឹងទឹកចិត្តរបស់ខ្លួនទៅកាន់មនុស្សជាទីស្រលាញ់ និងអ្នកភូមិដែលរស់នៅជាមួយគ្នា។
តំណាងក្រុមហ៊ុនដដែលបានបន្តថា សូមធ្វើការ Coment ម្នាក់មួយបងប្អូន ដើម្បីលើកទឹកចិត្តដ៏ប្រពៃបែបនេះ ព្រោះកម្រនឹងរកបានណាស់! លុយរង្វាន់ដែលខ្លួនទទួលបានពីក្រុមហ៊ុន រូបគេបានចំណាយទិញមួកសុវត្ថិភាពចែកជូនប្រជាពលរដ្ឋក្នុងភូមិ ហើយមិនត្រឹមតែប៉ុណ្ណោះ បានបន្ថែមនូវថវិកាមួយចំនួនបន្ថែមទៀត ទៅកាន់អ្នកភូមិរបស់ខ្លួន។ កុំភ្លេចចូលរួម Coment ដើម្បីស្ថាបនា ចែករំលែកយកជាគំរូតាម។ អតិថិជនរូបនោះមានឈ្មោះ ស្រីអូន រស់នៅភូមិទឹកថ្លា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានឈ្នះរង្វាន់១៦៨ដុល្លារ ជូនពួកម៉ាកល្អ ១០០នាក់ ឈ្នះម្នាក់នេះដូចឈ្នះមួយភូមិ។
ទោះបីក្រុមហ៊ុនយល់ព្រមប្រគល់រថយន្តឲ្យក៏ដោយ ក៏រូបគេមិនព្រមទទួលយកដែរ គឺរូបគេរង់ចាំថ្ងៃនេះមកដល់ ព្រោះជាមនុស្សប្រកាន់សច្ច: សំណាងបានអីគឺទទួលយកនឹង គ្មានភាពលោភលន់ក្នុងចិត្ត សំខាន់គឺមិនលេបការសន្យា...! ដើម្បីអ្នកភូមិ ទោះឡានមានម្លៃ គុណនឹងពីដងនៃរង្វាន់ដែលខ្លួនបានឈ្នះក៏ដោយ ក៏មិនចង់បានដែរ៕