(អេស្ប៉ាញ)៖ ការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA aChampions League រដូវកាលនេះ ក្រុមលីគអ៉ីតាលី Inter Milan បានបាត់បង់ឱកាសឈ្នះទៅលើក្រុម FC Barcelona បន្ទាប់ពីការធ្វេសប្រហែសធ្វើឱ្យចូលទីខ្លួនឯងពីអ្នកចាំទី Yann Sommer ដែលបញ្ចប់ក្នុងលទ្ធផល ៣-៣ ខណៈនេះជាការបង្ហាញខ្លួនលើកទី១០០ របស់ Lamine Yamal ជាមួយក្រុមអ្នកមានបុណ្យ។
ការលេងក្នុងទឺកដីរបស់ក្លិប FC Barcelona បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ៣-៣ បន្ទាប់ពីការនាំមុខពីក្លិប Inter Milan ជាមួយនឹងការព្យាយាមតាមវាយបកមកវិញយ៉ាងស្វិតស្វាញរបស់ក្រុមម្ចាស់ផ្ទះ ទើបរកបានឱកាសស្មើពីការស៊ុតរបស់កីឡាករ Raphinha ហើយការចាប់របស់អ្នកចាំទី Yann Sommer គឺធ្វេសប្រហែស។
ជាមួយគ្នានេះ ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal បានបង្ហាញខ្លួនលើកទី១០០ នៅគ្រប់កម្មវិធីប្រកួតជាមួយក្រុមឈុតធំ FC Barcelona និងរកបាន ២២គ្រាប់ ហើយមានស្ថិតិល្អជារាមច្បង Lionel Messi និង Cristiano Ronaldo ក្នុងការបង្ហាញខ្លួនលេងក្នុងកម្រិតអន្តរជាតិ គិតត្រឹមវ័យ ១៧ឆ្នាំ ។ នឹងជាក្លាយជាកីឡាករក្មេងបំផុតដែលអាចរកគ្រាប់បាល់បាននៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បង្កើកកំណត់ត្រាថ្មីពី Kylian Mbappe ដែលធ្វើបានកាលពីវ័យ ១៨ឆ្នាំ។
ប្រកួតជើងទី២ រវាងក្រុម FC Barcelona និង Inter Milan គឺប្រៀបដូចការប្រកួតវគ្គផ្តាច់ព្រ័ត្រ ព្រោះត្រូវស្វែងរកគ្រាប់បាល់ជ័យជម្នះដ្បិតមាន ៣គ្រាប់ក្នុងដៃដូចគ្នា ដែលធ្វើឡើងនៅថ្ងៃទី០៧ ខែឧសភាខាងមុខនេះនៅទឹកដីអ៉ីតាលី៕