(ឡុងដ៍)៖ Manchester United ត្រូវបានគេរំពឹងថា នឹងប៉ះក្រុមអង់គ្លេសដូចគ្នានៃវគ្គផ្តាច់ព្រ័ត្រពានលំដាប់ទី២ អឺរ៉ុប UEFA Europa League 2024-25 ក្រោយឈ្នះគូប្រកួតច្រើនគ្រាប់ដូចគ្នាយប់មិញនេះ សម្រាប់ជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

បិសាចក្រហម អតីតជើងឯក UEL កាលឆ្នាំ២០១៧ បានបំបាក់ម្ចាស់ផ្ទះ Athletic Bilbao ៣ទល់នឹង០ នាយប់មិញនេះ នៅទឹកដីអេស្ប៉ាញ ស្របពេលក្រុមសមាជិកលេងនៅ Premier League ដូចគ្នា Tottenham Hotspur ក៏បានយកឈ្នះភ្ញៀវ Bodoe/Glimt ៣ទល់នឹង១ ផងដែរ។

តាមរយៈលទ្ធផលនេះដែរ បើយោងតាមស្ថិតិរបស់ Opta ក៏បានបង្ហាញថា United មានអត្រាប្រមាណ ៩៧% ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ស្របពេលមាន់ខ្នាយមាសមាន ៩១% ខ្ពស់បំផុតផងដែរ។

ទោះជាយ៉ាងណា ការប្រកួតជើងទី២ នឹងធ្វើឡើងនាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ សប្តាហ៍ក្រោយ ដើម្បីប្រាកដថា តើក្រុមណាបានសំបុត្រឡើងទៅកាន់ផ្តាច់ព្រ័ត្រពិតប្រាកដ៕