(ឡុងដ៍)៖ Nottingham Forest បានខកចិត្ត ក្នុងការវិលទៅកាន់តំណែងលេខ៣ ក្នុងលីគកំពូលអង់គ្លេស Premier League ក៏ព្រោះចាញ់ក្រុមភ្ញៀវ Brentford ២ទល់នឹង០ នាយប់មិញនេះ។

បច្ចុប្បន្ន ក្រុមរហស្សនាម «ព្រៃ» បានតាំងនៅលេខរៀងទី៦ ជាបណ្តោះអាសន្នដដែលតំបន់កៅអីលេងពាន UEFA Europa League ជាមួយនឹង ៦០ពិន្ទុ ក្រោយឆ្លងកាត់បាន ៣៤ប្រកួត ស្របពេល Brentford បានរំកិលមកលេខរៀងទី១១ វិញ ដោយមាន ៤៩ពិន្ទុ។

វាមានរយៈពេលត្រឹម ៤ថ្ងៃប៉ុណ្ណោះផងដែរ បន្ទាប់ពី Forest បានហាលអាវពីកម្មវិធី FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយចាញ់ក្រុមជើងខ្លាំង Manchester City ពីការប្រជែងកៅអីលេងពានអឺរ៉ុប UEFA Champions League រដូវកាល ២០២៥-២៦។

ការបាត់បង់ ៣ពិន្ទុក្នុងកីឡដ្ឋាន City Ground របស់ខ្លួននេះដែរ បានញាំងឱ្យពួកគេបន្តឈរនៅលេខ៦ ចាញ់ប្រៀប ២ពិន្ទុពីក្រុមលេខ៣ សារិកាព្រៃ Newcastle United ដែលត្រូវលេង ៤ប្រកួតទៀត ដើម្បីបិទរដូវកាលនេះដ៏ពេញលេញ ដ្បិត Brentford កំពុងប្រជែងកៅអីលេងពានអឺរ៉ុប៕