(ម៉ាឌ្រីត)៖ ពិតជាអស្ចារ្យកីឡាករ Coco Gauff បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ប្រកួតយកឈ្នះម្ចាស់ជើងឯកឆ្នាំមុខកីឡាការិនី Iga Swiatek ក្នុងលំដាប់ពិន្ទុ ៦-១, ៦-១ ពីវគ្គ ៤នាក់ចុងក្រោយ ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ ដោយត្រូវប៉ះជាមួយ Aryna Sabalenka ដែលជាម្ចាស់តំណែងលេង ១ពិភពលោកបច្ចុប្បន្ន ។

គ្រាដែលកីឡាការិនី Aryna Sabalenka បានយកឈ្នះកីឡាការិនី Elina Svitolina ក្នុងពិន្ទុ ៦-៣, ៧-៥ ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ខណៈកាលពីឆ្នាំ២០២៣ កីឡាការិនីអាមេរិក Coco Gauff បានលើកពាន US Open បន្ទាប់ពីវាយបកយកឈ្នះ Aryna Sabalenka ក្នុងវគ្គផ្តាច់ព្រ័ត្រ៕