(ភ្នំពេញ)៖ សមាគមកីឡាបាល់ទះវិសាខា របស់កម្ពុជា នឹងត្រូវលេងទល់ក្រុមបាល់ទះ Nakhon Ratchasima របស់ថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Win+Streak Volleyball Invitation (WSVI) Tournament 2025 នឹងធ្វើឡើងនៅរសៀលនេះនាវេលាម៉ោង ១៤:៣០នាទី (ម៉ោងនៅកម្ពុជា) ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះ ។

ខណៈការប្រកួតវគ្គនេះដែរ មួយគូទៀតជាប៉ះគ្នារវាងក្រុម Long My Construction របស់តៃវ៉ាន់ នឹងក្រុម Korea Armed Force របស់កូរ៉េខាងត្បូង ដើម្បីដណ្តើមកៅអីទៅវគ្គផ្តាច់ព្រ័ត្រ ។

សូមជម្រាបផងថា មុនឈានមកដល់វគ្គវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ សមាគមកីឡាបាល់ទះវិសាខា រកបានលទ្ធផលឈ្នះ ២ប្រកួតក្នុងពូល A ដោយប្រកួតដំបូងបានយកឈ្នះក្រុម MBSA Pelican របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-០ (សិត) ហើយបានលេងចាញ់ប្រកួតទី២ ទល់ក្រុម Chinese Taipei Men's Volleyball Team for FISU (TPE-2) របស់ម្ចាស់ផ្ទះតៃវ៉ាន់ ដោយលទ្ធផល ៣-២ (សិត) មុនយកឈ្នះក្រុម Cheonan Hyundai Capital Sky Walkers លទ្ធផល ៣-១ (សិត) ៕