(ភ្នំពេញ)៖ នេះជាដំណឹងដ៏រីករាយសម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា ចំពោះហ្វេនៗដែលអត់មានសំបុត្រចូលទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League របស់ក្លិបបាល់ទាត់ស្វាយរៀង ហ្វេនៗក៏អាចមកទស្សនាជុំគ្នា គាំទ្រជាមួយគ្នា នៅសួនវឌ្ឍនៈ ចាប់ពីម៉ោង ៧យប់តទៅ។​

នេះជាការទន្ទឹងរង់ចាំជាយូរមកហើយ ជាមួយព្រឹត្តិការណ៍ដ៏កក្រើកវាលស្មៅ ពហុកីឡដ្ឋានមរតកតេជោ នៃការប្រកួតដ៏អស្ចារ្កយជាប្រវត្តិសាស្ត្របាល់ទាត់កម្ពុជា ដែលឆ្លុះបញ្ចាំងពីភាពរីកចម្រើនក្នុងវិស័យបាល់របស់កម្ពុជា ក្លិបនៃលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង ត្រូវជួប FC Arkadag ក្នុងវគ្គផ្តាច់ព្រ័ត្រ។​ សូមចូលរួមទស្សនាឱ្យបានច្រើនកុះករ នៅសួន វឌ្ឍនៈ ដើម្បីគាំទ្របាល់ទាត់កម្ពុជា។

ទាំងអស់គ្នាដើម្បីបាល់ទាត់កម្ពុជា៕