(ភ្នំពេញ)៖ SCG Home Design Village ដែលជាកន្លែងប្រមូលផ្តុំទៅដោយគ្រឿងសង្ហារឹម និងគ្រឿងតុបតែងក្នុងគេហដ្ឋានប្រណិតៗ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះ បានធ្វើពិធីបើកការតាំងពិពណ៌ Home & Furniture Expo នៅទីតាំងផ្ទាល់របស់ខ្លួន ជាមួយការបញ្ចុះតម្លៃរហូតដល់ ៦០ភាគរយ ទៅតាមមុខទំនិញ ចាប់ពីថ្ងៃទី០៣ ដល់ ១០ ខែឧសភា ឆ្នាំ២០២៥នេះ (០៨ព្រឹក ដល់ ០៨យប់) ។
ពិធីបើកការតាំងពិពណ៌ ក្រោមប្រធានបទ «តុបតែងគេហដ្ឋានក្នុងក្តីស្រម៉ៃរបស់អ្នក» នេះ មានការចូលរួមពីសំណាក់ Ms. EK-on Khunacharoen រដ្ឋមន្ត្រី ស្ថានទូតថៃ , Mrs. Jiranun Wongmongkol ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃប្រចាំកម្ពុជា, និងនាយកប្រតិបត្តិនៃក្រុមហ៊ុន SCG Boonthavorn (CAMBODIA) CO.,LTD ព្រមទាំងមានការចូលរួមយ៉ាងច្រើនពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជនយ៉ាងច្រើនកុះកររផងដែរ។
SCG Home Design Village ជាកន្លែងដែលលោកអ្នកអាចរកទិញបានគ្រប់សំភារៈប្រើប្រាស់ក្នុងគេហដ្ឋាន ដោយមិនចាំបាច់ចំណាយពេលច្រើនក្នុងការរកទិញនៅកន្លែងផ្សេងៗពីគ្នានោះទេ ដូចជា គ្រែ តុ ទូ សាឡុង ជាពិសេសសំភារៈប្រើប្រាស់នៅក្នុងបន្ទប់ទឹក ការ៉ូ និងផ្ទះបាយ ជាដើម។
មិនត្រឹមតែជាកន្លែងដែលផ្តល់នូវជម្រើស និងគ្រប់តម្រូវការ សម្រាប់ការតុបតែងគេហដ្ឋានជូនដល់អតិថិជនប៉ុណ្ណាះទេ ប៉ុន្តែ SCG Home Design Village ក៏បានផ្តល់នូវទំនុកចិត្តដល់អ្នកប្រើប្រាស់ផងដែរ ជាមួយការផ្តល់ជូននូវសំភារៈដែលមានគុណភាពខ្ពស់ ប្រកបដោយផាសុខភាពដល់អ្នកប្រើប្រាស់ ។
ដើម្បីជាការអបអរសាទជាមួយនឹងការតាំងពិរពណ៌ដ៏ធំ Home & Furniture EXPO នេះ ក្រៅតែពីការបញ្ចុះតម្លៃរហូតដល់៦០ភាគរយហើយនោះ SCG Home Design Village ក៏មានការប្រូម៉ូសិនពិសេសដែលមិនធ្លាប់មានផងដែរគឺ Buy 2 Pay half ឬក៏ ទិញពីរចាយតែពាក់កណ្តាល។
អមជាមួយការតាំងពិពណ៌ដ៏ធំ នេះ លោកអ្នកក៏អាចអង្គុយស្ដាប់ Live Music និងញ៉ាំស្រាបៀរត្រជាក់ៗ ព្រមទាំងទស្សនាតុក្កតា Moo Deng ដ៏ធំដែលមានកម្ពស់ ៥ម៉ែត្រ នៅខាងក្រៅ និង ៣ម៉ែត្រនៅខាងក្នុងផ្សារទំនេីប SCG Home Design Village កាន់តែពិសេស Moo Deng Laser Mapping ដែលជាការបញ្ជាំងឡេស័រលេីកដំបូងរបស់ SCG Home Design Village នៅលេីអគាររបស់ខ្លួនផ្ទាល់។
សូមបញ្ជាកថា SCG Home Design Village មានទីតាំងតែមួយគត់ក្នុងប្រទេសកម្ពុជា ស្ថិតនៅផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ៕