(អាស៊ី)៖ អបអរសាទរ ក្រុមបាល់ទាត់ Al-Ahli មកពីលីគអារ៉ាប៊ីសាឌីត ពេលនេះបានក្លាយជាម្ចាស់ជើងឯកពានលីគតំបន់អាស៊ី AFC Champions League 2024-25 លើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិបបានសម្រេចក្រោយរង់ចាំអស់រយៈពេល ១៣ឆ្នាំ បន្ទាប់ពីការយកឈ្នះក្រុមលីគជប៉ុន Kawasaki Frontale ២-០ នៅវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅកីឡដ្ឋាន King Abdullah sport City ។
មុនឈានមកគ្រងជើងឯកពានលីគទី១ តំបន់អាស៊ីនេះ ក្រុម Al-Ahli បានបង្កើតកំណត់ត្រាល្អមួយ គឺយកឈ្នះក្រុម Ah-Hilal ដែលជាក្រុមឈ្នះពាននេះច្រើនជាងគេ ៤សម័យកាលពីវគ្គ ៤ក្រុមចុងក្រោយ៕