(បរទេស)៖ ប្រទេសចិនបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការដាក់បង្ហាញមន្ទីរពេទ្យ AI ដំបូងបង្អស់របស់ពិភពលោកដែលមានឈ្មោះថា ភ្នាក់ងារមន្ទីរពេទ្យ ដែលបង្កើតឡើងដោយអ្នកស្រាវជ្រាវសាកលវិទ្យាល័យ Tsinghua ។
មន្ទីរពេទ្យមួយនេះ ត្រូវបានដាក់ឲ្យដំណើរការជាមួយនឹងវេជ្ជបណ្ឌិត AI ចំនួន ១៤នាក់ និងគិលានុបដ្ឋាយិកា AI ចំនួន ៤នាក់ ក្នុងនោះ វេជ្ជបណ្ឌិត AI អាចធ្វើរោគវិនិច្ឆ័យ និងព្យាបាលអ្នកជំងឺជាង ១ម៉ឺននាក់ ក្នុងរយៈពេលត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ បើធៀបនឹងពេទ្យធម្មតាត្រូវប្រើរយៈពេល ២ឆ្នាំ។
មន្ទីរពេទ្យមិនត្រឹមតែមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងភាពត្រឹមត្រូវនៃការថែទាំសុខភាពប៉ុណ្ណោះទេ (ជាមួយនឹងអត្រាភាពត្រឹមត្រូវ ៩៣.០៦% ដែលបានរាយការណ៍នៅលើការពិនិត្យសុខភាព)៕