(បរទេស)៖ កីឡាករ Oscar Piastri ពេលនេះបន្តឈ្នះការប្រណាំងរថយន្ត Formula 1 ជាលើកទី៤ នៅជុំទី៦ នាទឹកដីសហរដ្ឋអាមេរិក Miami Grand Prix 2025 ជាមួយនឹងកីឡាករមិត្តរួចក្រុម Lando Norris ឈរលេខ២ និងកីឡាករ George Russell ឈរលេខ៣ ។

នេះជាការឈ្នះលើកទី៤ របស់កីឡាករ Oscar Piastri ដែលបើកឱ្យក្រុម Mclaren ក្នុងរដូវកាលនេះបន្ទាប់ពីឈ្នះ ៣ជុំដំបូងនៅកម្មវិធី China Grand Prix, Bahrain និង Saudi Arabia ខណៈពេលនេះរូបគេកំពុងនាំមុខគេលើតារាងចំណាត់ថ្នាក់ចំនួន ១៣១ពិន្ទុ ជាមួយមិត្តរួមក្រុម Lando Norris ឈរលេខ២ រកបាន ១១៥ពិន្ទុ ។

សូមជម្រាបផងថា សម្រាប់កម្មវិធីការប្រណាំង Formula 1 ជុំទី៧ នឹងធ្វើឡើងនៅទឹកដីអ៉ីតាលី Emilia Romagna Grand Prix ចាប់ផ្តើមពីថ្ងៃទី១៦-១៨ ខែឧសភា ឆ្នាំ២០២៥នេះ ៕