(អាល្លឺម៉ង់)៖ នៅទីបំផុតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Harry Kane បានបញ្ចប់ភាពខកចិត្តក្នុងរង់ចាំការឈ្នះពានលីគនៃអាជីបបាល់ទាត់របស់រូបគេ បន្ទាប់ពីបានឈ្នះជើងឯក Bundesliga 2024-25ជាមួយក្លិប Bayern Munich ក្នុងរដូវកាលនេះ នឹងជាលើកទី៣៣ ច្រើនជាងគេក្នុងលីគអាល្លឺម៉ង់ ដ្បិតនៅសល់ ២ប្រកួតលេងបិទរដូវកាលនេះ ។
ប្រធានក្រុមតោកំណាចអង់គ្លេស Harry Kane ជាកីឡាកររកបាន ៦០គ្រាប់ពីការលេង ៦០ប្រកួតជាមួយក្លិប Bayern Munich ក្លាយជាកំណត់ត្រាមួយ ហើយរូបគេនឹងអាចក្លាយជាអ្នកស៊ុតបានច្រើនគ្រាប់ជាងគេលើកដំបូងក្នុងរដូវកាលនេះ ដែលកំពុងរកបាន ២៤គ្រាប់ តាមពីក្រោយដោយកីឡាករ Serhou Guirassy និង Patrik Schick រកបាន ១៩គ្រាប់ស្មើគ្នាបណ្តោះអាសន្ននៅលីគ Bundesliga ។
ការឈ្នះពាន Bundesliga 2024-25 របស់ក្រុម Bayern Munich បន្ទាប់ពីបានស្មើជាមួយ RB Leipzig ៣-៣ ហើយក្រុមគូប្រជែង Leverkusen លេងស្មើជាមួយ Freiburg ២-២ បាននាំឱ្យក្រុមខ្លារខិនដឹកនាំដោយលោក Vincent Kompany រកបាន ៧៦ពិន្ទុនាំមុខដាច់ ៨ពិន្ទុលើក្រុម Bayer Leverkusen ដែលរកបានត្រឹម ៦៨ពិន្ទុឈរលេខ២ ។
ហើយក៏ជាការឈ្នះពានលីគកំពូលើកដំបូងរបស់លោក Vincent Kompany ក្នុងអាជីបការងារជាអ្នកចាត់ការក្រុម បន្ទាប់ពីមានបទពិសោធដឹកនាំក្រុម Burnley លើកពានលីគទី២ របស់ក្របខណ្ឌអង់គ្លេស EFL Champions League 2022-23 ។ ហើយនេះរយៈពេល ១៥ឆ្នាំរបស់ Kane ដែលមានឱកាសស្គាល់ការលើកពានលីគពូលប្រចាំប្រទេស គិតចាប់តាំងពីក្លាយជាកីឡាករអាជីពឆ្នាំ២០១០ ៕