(ភ្នំពេញ)៖ បន្ទាប់ពីបានប្រគល់ទឹកប្រាក់រង្វាន់ធំ ១០០លានរៀល ដល់អតិថិជនដែលមានសំណាងរស់នៅខេត្តព្រៃវែង កាលពីពេលកន្លងទៅនេះ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ លោក តាន់ អ៊ីឈីតាន់ ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនតែបៃតង អ៊ីឈីតាន់ បានបន្តផ្តល់វត្តមានជាកិត្តិយស ចុះប្រគល់ទឹកប្រាក់រង្វាន់ ដោយផ្ទាល់ដល់អតិថិជនមានសំណាងម្នាក់ទៀតប្រកបដោយភាពស្និទ្ធស្នាល មានអាសយដ្ឋាននៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្រាប់អ្នកដែលមានសំណាងបានឈ្នះរង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ ខាងលើនេះមានឈ្មោះ ហម សំភ័ស្ត ភេទប្រុស អាយុ ២៧ឆ្នាំ ជាអាជីវករលក់ត្រី នៅផ្សារឯករាជ្យ១ (ផ្លូវវេងស្រេង) ដែលមាន សយដ្ឋានដូចបានជម្រាបជូនខាងលើនេះ។
លោក តាន់ អ៊ីឈីតាន់ និងក្រុមការងារ ដែលចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់ ១០០លានរៀល ដល់លំនៅដ្ឋាន លោក ហម សំភ័ស្ត បានប្រាប់ឱ្យដឹងថា លោកមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ប៉ុន្តែបន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍រួច ក៏ផ្លាស់មករស់នៅជាមួយក្រុមគ្រួសារខាងប្រពន្ធ និងបានប្រកបមុខរបរ ជាអ្នកលក់ត្រីទឹកសាបចម្រុះ។
ដោយឡែកពាក់ព័ន្ធទៅនឹងការឈ្នះរង្វាន់ទឹកប្រាក់ ១០០លានរៀលនេះ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ នៅពេលទៅលក់ត្រីនៅផ្សារដូចសព្វដង លោកបានទិញតែបៃតង អ៊ីឈីតាន់ រស់ជាតិតែក្រូចឆ្មារទឹកឃ្មុំ ១ដង សម្រាប់ទទួលទាន លុះពេលមួលគម្របដប ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀល នៅនឹងគម្របដបតែម្ដង។ គ្រាន់តែឃើញភ្លាម លោកពិតជាមានអារម្មណ៍រំភើបជាខ្លាំង ហើយបានអ្នកនៅក្បែរឱ្យជួយមើល ហើយក៏ទូរស័ព្ទផ្តល់ដំណឹងដល់ក្រុមហ៊ុនតែម្ដង។
លោក ហម សំភ័ស្ត បានបញ្ជាក់ឱ្យដឹងថា ក្រោយពីទទួលបានប្រាក់រង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ លោកនឹងយកទៅសងបំណុលគេ និងចែកជូនបងប្អូនខ្លះ ហើយនៅសល់ប៉ុន្មានយកទៅពង្រីកអាជីវកម្មបន្ថែម ដើម្បីបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។
សូមបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២៥នេះ អ៊ីឈីតាន់ នៅតែបន្តចែករង្វាន់យ៉ាងសន្ធឹកសន្ធាប់ ដោយក្នុងនោះមានទឹកប្រាក់១០០លានរៀល ១៥០រង្វាន់, ១០លានរៀល ១៥០រង្វាន់, ម៉ូតូហុងដាឌ្រីម ១៥០គ្រឿង, ទូរស័ព្ទអាយហ្វូន ១៥០គ្រឿង, ១លានរៀល ៥០ម៉ឺនរាប់ពាន់រង្វាន់ និងអ៊ីឈីតាន់ រាប់លានដបថែមទៀតផង។ អ៊ីឈីតាន់ ចែកពិត ចែកធំ ហើយចែកច្រើនជាងមុន៕