(លីវើភូល)៖ ខ្សែការពារស្លាបស្តាំអង់គ្លេស Trent Alexander-Arnold បានប្រកាសពីការចាកចេញពីក្លិបហង្សក្រហម Liverpool ជាផ្លូវការហើយ នៅក្រោយពេលបញ្ចប់រដូវកាលឆ្នាំ២០២៤-២៥ នេះ។

កីឡាករចេញពីយុវជនថ្នាលហង្សក្រហមរូបនេះ បានចូលរួមជាមួយ Liverpool តាំងពីរូបគេមានវ័យទើបតែ ៦ឆ្នាំ រហូតដល់វ័យ ២៦ឆ្នាំនាពេលនេះ ក៏ព្រោះតែកិច្ចសន្យាចាស់របស់គេនឹងផុតកំណត់ផងដែរ។

Arnold បានប្រកាសនៅលើបណ្តាញសង្គមរបស់ខ្លួននាថ្ងៃចន្ធនេះថា «ក្រោយពេលលេង ២០ឆ្នាំជាមួយ Liverpool វាក៏ដល់ពេលសម្រាប់រូបខ្ញុំដែលនឹងចាកចេញពី Anfield នៅពេលចប់រដូវកាលនេះដែរ។ នេះគឺជាការសម្រេចចិត្តដ៏លំបាកមួយសម្រាប់ខ្ញុំក្នុងឆាកជីវិតនេះដែរ»