(ប៉ារីស)៖ លោក Gerald Darmanin អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង បានចេញមុខសុំទោសសាធារណៈលើកដំបូងរបស់លោកចំពោះកំហុសដែលបានចោទប្រកាន់អ្នកគាំទ្រខាងក្លិបហង្សក្រហម Liverpool ថាបានបង្កចលាចលនៅកីឡដ្ឋាន Stade de France នៅថ្ងៃផ្តាច់ព្រ័ត្រពានអឺរ៉ុប UEFA Champions League 2022 ទល់នឹង Real Madrid។
លោក Darmanin បានកត់សម្គាល់ឃើញថា ការរៀបចំសណ្តាប់ធ្លាប់ ក៏ដូចជាសន្តិសុខនាពេលនោះ គឺមានភាពចន្លោះប្រហោង ហើយជាលើកដំបូងរបស់លោកផងដែរ ដែលបានស្តីបន្ទោសចំពោះអ្នកគាំទ្រអង់គ្លេសជាសាធារណៈបែបនេះ។
លោក Darmanin ដែលបច្ចុប្បន្នកាន់តួនាទីជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌របស់បារាំងបានថ្លែង តាមរយៈដកស្រង់ចេញផ្សាយដោយ BBC នៅថ្ងៃអង្គារនេះថា «វាជាការបរាជ័យមួយដែលមិនអាចទាយទុកមុន។ នោះគឺជាកំហុសរបស់ខ្ញុំសុទ្ធសាធ ដែលមើលមិនបានគ្រប់ជ្រុងជ្រោយ។ ខ្ញុំពិតជាសុំទោសដល់អ្នកគាំទ្រ Liverpool។ ពួកគេពិតជាឈឺចាប់ ចំពោះកំហុសដែលបង្កឡើងដោយស្នាដៃខ្ញុំ»។
គួររំលឹកផងថា ហេតុការណ៍ចលាចលនោះដែរ ប៉ូលីសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើអ្នកគាំទ្រ Liverpool ដែលព្យាយាមចូលក្នុងកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Paris ទាំងដែលពួកគេមានសំបុត្រ ហើយមានអ្នកគាំទ្រខ្លះទៀត ត្រូវបានស្ទាក់ចាប់វាយខ្នោះទៀតផង ដោយក្រុមយុវជនបារាំង៕