(ភ្នំពេញ)៖ ជីវិតមនុស្សម្នាក់ៗតែងតែមានការប្រែប្រួលឥតឈប់ឈរ ជាពិសេសជីវិតនៃការសិក្សាតែងតែគ្មានទីបញ្ចប់ ប៉ុន្តែការសិក្សាចំជំនាញគោលដៅ និងបណ្ដុះបណ្ដាលជាមួយវិទ្យាស្ថានដែលមានគុណភាពល្អ រមែងធ្វើអោយជីវិត និងអនាគតរបស់អ្នកកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះដែរ បើទោះបីជាយើងមាននូវជំនាញ ចំណេះដឹង និងបទពិសោធន៍មួយចំនួនក៏ដោយ ប៉ុន្តែដោយសារការរីកចម្រើននូវបច្ចេកវិទ្យា សកលភាវូបនីយកម្ម និងកំណើននៃការអភិវឌ្ឍនូវទីផ្សារសេរី ដែលបណ្តាលអោយគ្រប់វិស័យទាំងអស់នៅក្នុងប្រទេសនីមួយៗមានការរីកចម្រើន និង ទាមទារអោយបុគ្គលិក និងអ្នកគ្រប់គ្រងទាំងអស់តម្រូវអោយមានការអភិវឌ្ឍ និងបណ្ដុះបណ្ដាលជំនាញ ចំណេះ ដឹង និងស្វះស្វែងរកនូវបទពិសោធន៍ថ្មីៗសម្រាប់អភិវឌ្ឍន៍ខ្លួនឯង ក៏ដូចជាស្ថាប័នដែលខ្លួនកំពុងបម្រើការ។

ជាក់ស្ដែង CamEd Business School ជាវិទ្យាស្ថានអន្តរជាតិឈានមុខគេក្នុងការបណ្ដុះបណ្ដាលលើជំនាញ ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ដែលបានការទទួលស្គាល់កម្រិត Platinum ដោយសមាគមគណនេយ្យករ ACCA ដែលមានទីតាំងនៅចក្រភពអង់គ្លេស និងមានការទទួលស្គាល់រហូតដល់ជាង១៨០ប្រទេសលើ ពិភពលោក។

លើសពីនេះទៅទៀត CamEd Busienss School ក៏ទទួលបានការទទួលស្គាល់លើគុណភាពអប់រំ ពីស្ថាប័នវាយតម្លៃគុណភាពអប់រំទាំងក្នុងស្រុក និងអន្តរជាតិដូចជា៖
* ស្ថាប័នវាយតម្លៃគុណភាពអប់រំ ACBSP ដែលមានទីតាំងនៅសហរដ្ឋអាមេរិក។
* គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC)។
* ស្ថាប័នអ្នកជំនាញ វិភាគហិរញ្ញវត្ថុ (CFA) ដែលមាន ទីតាំងនៅសហរដ្ឋអាមេរិក។
* ជាគ្រឹះស្ថានឧត្តមសិក្សាមួយដែលទទួលបានការវាយតម្លៃកម្រិតផ្កាយប្រាំលើគុណភាពអប់រំ ការបង្រៀន ការអភិវឌ្ឍកម្មវិធីសិក្សា និងឱកាសការងារនិស្សិត ពីស្ថាប័នអន្តរជាតិ QS Stars នៅក្នុងចក្រភពអង់គ្លេស។
* ស្ថាប័នបណ្តាញសាលកវិទ្យាល័យអាស៊ាន AUN-QA នៅព្រះរាជាណាចក្រថៃ។

ជាមួយគ្នានេះដែរ CamEd Businss School ក៏បានផ្ដល់ជូននូវកម្មវិធីសិក្សាថ្មីមួយ គឺថ្នាក់អនុបណ្ឌិតផ្នែក គណនេយ្យ និងហិរញ្ញវត្ថុ (Master of Science in Accounting and Finance + ACCA) សម្រាប់និស្សិតដែល ទើបនឹងបញ្ចាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ព្រមទាំងបុគ្គលិកនៅគ្រប់ស្ថាប័នទាំងអស់ ដែលនិស្សិតសិក្សារយៈពេល២ឆ្នាំ នឹងទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ ដូចជាសញ្ញាបត្រអនុបណ្ឌិតផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ និងសញ្ញាបត្រអន្តរជាតិអ្នកជំនាញផ្នែកគណនេយ្យ ACCA ពីចក្រភពអង់គ្លេស ដែលបានមានការទទួលស្គាល់ រហូតដល់ជាង១៨០ប្រទេសលើពិភពលោក។

លើសពីនេះនិស្សិតនឹងសិក្សាជាមួយសាស្រ្តាចារ្យដែលមានការទទួលស្គាល់ជាអន្តរជាតិលើគុណវឌ្ឍិ បទពិសោធន៍ និងការបង្រៀនផងដែរ។ ដូច្នេះនិស្សិតមិនត្រឹមតែទទួលបាន នូវចំណេះដឹង និងជំនាញដ៏ពិតប្រាកដនោះទេ ប៉ុន្តែពួកគេក៏ទទួលបាននូវបទពិសោធន៍ គន្លឹះ និងដំណោះស្រាយ ផ្សេងៗដើម្បីប្រឈមនឹងបញ្ហាដែលនឹងអាចកើតមាននៅពេលអនាគតក្នុងពេលបំពេញការងារផងដែរ។

យើងជឿជាក់យ៉ាងមុតមាំថា ក្នុងកំឡុងពេលសិក្សា និងបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក គណនេយ្យ និងហិរញ្ញវត្ថុ (Master of Science in Accounting and Finance + ACCA) និស្សិតទាំងអស់នឹង ទទួលបានចំណេះដឹង និងបទពិសោធន៍បន្ថែមលើជំនាញបច្ចេកទេស និងជំនាញទន់ ក៏ដូចជាសមត្ថភាពបន្ថែមក្នុង ការដោះស្រាយបញ្ហាផ្សេងៗនៅក្នុងស្ថាប័នការងារ និងកសាងនូវទំនុកចិត្តដ៏រឹងមាំមួយសម្រាប់អ្នកវិនិយោគ និង ម្ចាស់ក្រុមហ៊ុនផងដែរ។ បន្ថែមពីនេះទៅទៀត និស្សិតក៏អាចប្រើប្រាស់នូវចំណេះដឹង ជំនាញ និងបទពិសោធន៍ទាំង អស់ដែលទទួលបានក្នុងពេលសិក្សា និងពេលបញ្ចប់ការសិក្សាជាទុនមួយសម្រាប់ការអនុវត្តការងារ និងការតម្លើង តំណែងនាពេលអនាគតផងដែរ។

CamEd Business School មានទីតាំងផ្ទះលេខ៦៤ ផ្លូវ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជិតស្ពាននាគវត្តភ្នំ)។ ចាប់ផ្ដើមទទួលពាក្យថ្ងៃនេះរហូលដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥។ សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://cam-ed.edu.kh/ ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៧០ ៦៧៣ ៦៧៣ ឬ ០១០ ៩៨៦ ៥២៣ ឬទាក់ទងតាមតេឡេក្រាម ០៧៨ ៥៨៨ ៨៨៦៕