(បរទេស)៖ Real Madrid បានកំពុងព្យាយាមចុះកិច្ចសន្យាជាមួយខ្សែការពារកណ្តាល Trent Alexander-Arnold ឱ្យបានឆាប់បំផុត មុនពេលកម្មវិធី Club World Cup 2025 នៅសហរដ្ឋអាមេរិកចាប់ផ្តើម។

ខ្សែការពារវ័យ ២៦ឆ្នាំរបស់អង់គ្លេសរូបនេះ បានប្រកាសចាកចេញពីក្លិបកុមារភាព Liverpool នៅចុងបញ្ចប់រដូវកាលនេះ ដែលត្រូវបានគេរំពឹងថា នឹងទៅចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ Real ផងដែរ ដោយគ្មានតម្លៃផ្ទេរ។

កិច្ចសន្យាចាស់របស់ Arnold នឹងចប់សព្វគ្រប់ជាមួយហង្សក្រហម ត្រឹមថ្ងៃទី៣០ ខែមិថុនា មុនពេលព្រឹត្តិការណ៍ Club World Cup 2025 ចាប់ផ្តើមនៅ ១៦ថ្ងៃបន្ទាប់។

Alexander-Arnold ជាខ្សែការពារសំខាន់មួយរូប ដែលបានរួមចំណែកជួយ Liverpool ដណ្ដើមបានជើងឯក Premier League ២លើក និង UEFA Champions League ១លើកផងដែរ៕