(ភ្នំពេញ)៖ ស្របពេលដែលផលិតផលកសិកម្មមួយចំនួន កំពុងតែមានបរិមាណសំបូរហូរហៀចំរដូវកាល ក្រុមហ៊ុន ជីប ម៉ុង បានសម្រេចប្រមូលទិញកសិផលតាមរដូវកាល ដើម្បីជួយសម្រាលបន្ទុកកសិករ និងបង្កើតចរន្តទីផ្សារដល់កសិផលខ្មែរឲ្យកាន់តែទូលំទូលាយ។
ជាមួយស្មារតីមោទកភាពលើផលិតផលជាតិ ជីប ម៉ុង ស៊ុបភើម៉ាឃីត តែងតែគាំទ្រគ្រប់ផលិតផលខ្មែរ ដូចជាបន្លែផ្លែឈើស្រស់ជាច្រើនមុខ សុទ្ធសឹងតែបញ្ជរទិញជាច្រើនគីឡូពីចំការបងប្អូនខ្មែរផ្ទាល់ សម្រាប់ដាក់លក់នៅក្នុងផ្សារកូនខ្មែរមួយនេះ។
ជាក់ស្តែង ជីប ម៉ុង ស៊ុបភើម៉ាឃីតនៅតែបន្តចាប់ដៃចូលរួមជាមួយកសិករខ្មែរផ្ទាល់ នៅតាមបណ្តាខេត្ត ដោយថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង បានប្រមូលទិញផលដំណាំល្ហុងក្នុងចំនួនច្រើន សម្រាប់ថែមជូនអតិថិជនរបស់ផ្សារ ជីប ម៉ុង និងមួយផ្នែកទៀត សម្រាប់ចែកដល់បុគ្គលិករបស់ក្រុមហ៊ុន ជីប ម៉ុង។
គ្រប់អតិថិជនទាំងអស់ ដែលបានចំណាយចាប់ពី ៥ដុល្លារឡើងទៅ នឹងទទួលបានផ្លែល្ហុងធម្មជាតិ ដាំដោយកសិករខ្មែរ ១០០ភាគរយ ចំនួន១ផ្លែ ហើយក្នុងមួយវិក្កយបត្រទទួលបានត្រឹមតែ ៣ផ្លែប៉ុណ្ណោះ។ កម្មវិធីថែមជូនពិសេសនេះ ចាប់ផ្តើមពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ នៅគ្រប់សាខារបស់ ជីប ម៉ុង ស៊ុបភើម៉ាឃីត និង ជីប ម៉ុង អ៊ិចប្រេស រហូតដល់អស់ពីស្តុក។
មិនត្រឹមតែប៉ុណ្ណោះទេ ជីប ម៉ុង ក៏បានកំពុងប្រមូលទិញដំណាំស្វាយដែលកំពុងមានចំនួនច្រើនក្នុងទីផ្សារ ដើម្បីបន្តធ្វើការថែមជូនដល់អតិថិជនរបស់ ជីប ម៉ុង និងអាចជួយដល់កសិករខ្មែរឲ្យទាន់តាមរដូវកាលផងដែរ។
នេះជាទង្វើសាមគ្គីចេះយកអាសារគ្នាទៅវិញទៅមកដ៏ប្រពៃមួយ ដែលថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ជីប ម៉ុង តែងតែប្រកាន់យកកន្លងមក ព្រមទាំងបន្តជំរុញនិងលើកទឹកចិត្តដល់បងប្អូនកសិករខ្មែរគ្រប់ទម្រង់ ធ្វើយ៉ាងណាឲ្យវិស័យកសិកម្មក្នុងស្រុកកាន់តែរីកចម្រើនទៅមុខ និងកាត់បន្ថយការនាំចូលនូវអ្វីដែលខ្មែរអាចផលិតក្នុងស្រុកបាន រហូតអាចជួយរួមចំណែកពង្រឹងទីផ្សារផលិតផលក្នុងស្រុកឲ្យកាន់តែមានសន្ទុះគាំទ្រទ្វេឡើង។
ជីប ម៉ុង គាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក!៕