(បរទេស)៖ Cristiano Ronaldo Jr ដែលជាកូនប្រុសច្បង ក្នុងចំណោមបងប្អូន ៥នាក់របស់តារាបាល់ទាត់ជើងចាស់ Cristiano Ronaldo ត្រូវបានកោះហៅចូលជម្រើសជាតិឈុតយុវជនអាយុក្រោម ១៥ឆ្នាំព័រទុយហ្គាល់ (U15) ដើម្បីត្រៀមលេងទល់នឹងអង់គ្លេស ជប៉ុន និងក្រិក។
នេះជាលើកដំបូងផងដែរសម្រាប់កូនប្រុសរបស់ Ronaldo ដែលត្រូវបានចុចឈ្មោះពាក់អាវជម្រើសជាតិបច្ចខែល ក្នុងវ័យទើបតែ ១៤ឆ្នាំ បន្ទាប់ពីដើរតាមគន្លងរបស់ឪពុក ដែលកន្លងមកបានរួមចំណែកព័រទុយហ្គាល់ ដណ្តើមបានជើងឯកអឺរ៉ុប UEFA Euro កាលឆ្នាំ២០១៦ នៅប្រទេសបារាំង។
Ronaldo បានបង្ហោះរូបកូនប្រុសរបស់លោកនៅលើបណ្តាញសង្គម ដែលមានភ្ជាប់ខ្លឹមសារយ៉ាងខ្លីតាមរយៈការដកស្រង់ចេញផ្សាយដោយ BBC ថា «Proud of you, son»។
គួរបញ្ជាក់ផងថា កម្មវិធីដែលមាន Cristiano Ronaldo Jr ចូលរួមនេះដែរ នឹងធ្វើឡើងនៅតំបន់អឺរ៉ុប ក្នុងប្រទេសក្រូអាត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដោយយោងតាមកម្មវិធី ព័រទុយហ្គាល់ត្រូវតតាំងជាមួយក្រុមខ្លាំងអង់គ្លេស ជប៉ុន និងក្រិកផងដែរ៕