(បរទេស)៖ ទីលានវាយកូនហ្គោលផ្ទាល់ខ្លួនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំកម្មវិធី DP World Tour ជាលើកដំបូង នៅពេលព្រឹត្តិការណ៍ Scottish Championship ត្រឡប់មកវិញចាប់ពីថ្ងៃទី០៧-១០ ខែសីហា ឆ្នាំ២០២៥។

លោក Donald Trump បានបើកសម្ពោធទីលាន Trump International Golf Links ដំបូង ក្នុងឆ្នាំ២០១២។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC។

កន្លងមក កម្មវិធីខាងលើត្រូវបានរៀបចំម្តងរួចមកហើយកាលពីអំឡុងខែតុលា ឆ្នាំ២០២០ នៅឯទីលាន Faimont St Andrews និងជំនួសព្រឹត្តិការណ៍ចាស់ Czech Masters ដែលត្រូវបានលុបចោលនោះ។

Trump International ដែលមានម្ចាស់ជាប្រធានាធិបតីអាមេរិកបច្ចុប្បន្ននេះ គឺស្ថិតក្នុងតំបន់ Menie មានរយៈចម្ងាយ ១០ម៉ាយស្ថិតនៅភាគខាងជើងនៃរដ្ឋ Aberdeen សហរដ្ឋអាមេរិក ដែលបានបើកដំណើរការក្នុងឆ្នាំ២០១២ និងធ្លាប់ទទួលរៀបចំកម្មវិធី PGA sensiors tournaments ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ទៀតផង៕