(បរទេស)៖ លោក Arsene Wenger ប្រធានអភិវឌ្ឍន៍បាល់ទាត់សកលរបស់ FIFA បានស្នើឱ្យមានការកែប្រែច្បាប់ក្រៅល្បែង (offside) តាមរយៈយកត្រឹមតែដងខ្លួនប៉ុណ្ណោះ។

អតីតគ្រូបង្វឹកកាំភ្លើងធំ Arsenal រូបនេះបានស្នើឱ្យមានចាប់ offside ត្រឹមតែដងខ្លួនទេ ដោយមិនគិតទៅលើផ្នែកផ្សេងនៃរាងកាយឡើយ មានន័យថា ឱ្យតែដងខ្លួនស្ថិតនៅលើបន្ទាត់ដូចគ្នារវាងខ្សែប្រយុទ្ធ និងការពារ គឺពុំមានចាប់ offside ដូចមុនឡើយ។

ជាការកត់សម្គាល់ផងដែរ ការចាប់ច្បាស់ៗនាពេលបច្ចុប្បន្ននេះ សូម្បីតែចុងជើង និងម្រាមដៃ គឺភាគច្រើនត្រូវបានផ្តល់ដោយ VAR។

បុរសសញ្ជាតិបារាំង Wenger ក៏បានបញ្ជាក់ផងថា ប្រព័ន្ធថ្មីនេះបានកំពុងប្រើប្រាស់សាកល្បង ក្នុងការប្រកួតកម្រិតយុវជននៅប្រទេសអ៉ីតាលី និងនៅតំបន់ផ្សេងទៀតជាបន្តបន្ទាប់ មុនឈានដល់ការសម្រេចចុងក្រោយ អាចដល់ឆ្នាំ២០២៦៕