(អឺរ៉ុប)៖ ជាផ្លូវការក្រុម Paris Saint Germain បានឡើងទៅជួបក្រុម Inter Milan ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League 2024-25 ក្រោយពីបន្តឈ្នះក្រុម Arsenal នៅជើងទី២ លទ្ធផល ២-១ និងសរុបទាំងពីរជើង ៣-១ ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅទីក្រុម Munich នៅយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ។
២គ្រាប់សម្រេចគោលដៅឡើងវគ្គផ្តាច់ព្រ័ត្រ UCL ជាលើកទី២ របស់ក្លិបបារាំង PSG ធ្វើបានដោយកីឡាករ Fabian Ruiz និង Achraff Hakimi ដ្បិតក្រុមមកពីលីគអង់គ្លេស Arsenal រកបានមួយគ្រាប់ដោយកីឡាករ Bukayo Saka ជាមួយនឹងអ្នកចាំទី Gianluigi Donnarumma ក្លាយជា Hero ប្រចាំការប្រកួតវគ្គនេះ ក្នុងការបំភ្លឺផ្លូវក្រុមកក់សំបុត្រទៅទីក្រុង Munich ។
ការលេងក្នុងទឹកដី Paris St Germain ដែលជាក្រុមរងជើងឯករដូវកាល២០១៩-២០២០ បានទប់ទល់នឹងការសម្រុងពីគូប្រជែង Arsenal មុននឹងទម្លាក់ក្រុមកាំភ្លើងធំបន្តមិនឱ្យស្គាល់ការឡើងវគ្គផ្តាច់ព្រ័ត្រគិតចាប់ពីឆ្នាំ២០០៦ ក្នុងមានរយៈពេល ១៩ឆ្នាំមកនេះ ៕