(ភ្នំពេញ)៖ ប៊ូសស្រ្តង ប្រកាសស្វែងរកកូនល្អ ប្ដីល្អ មកប្រកួតពពោះដឹងគុណម្ដាយ យករង្វាន់ ១ម៉ឺនដុល្លារ ម៉ូតូថ្មី និងសម្ភារៈមានតម្លៃជាច្រើនទៀត ពីប៊ូសស្ត្រង ក្នុងមហាព្រឹត្តិការណ៍ «Boostrong កូនល្អ សងគុណម្ដាយ» ប្រកួតថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង៤ រសៀល នៅបរិវេណដីឡូតិ៍ក្បែរវត្ដស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ។

មហាព្រឹត្តិការណ៍នេះ តម្រូវឱ្យកូនល្អទាំងអស់ចូលរួមដាក់កំប៉ុងប៊ូសស្រ្តង ក្នុងអាវដូចស្រ្តីពពោះ ដើម្បីដឹងពីទុក្ខលំបាក និងការតស៊ូររបស់អ្នកម្ដាយគ្រប់រូបកំឡុងពេលពពោះ។ ជាពិសេសនឹកដឹងគុណម្ដាយ ពេលម្ដាយពពោះ ៩ខែ ១០ថ្ងៃ ម្ដាយពពោះកូនដោយក្ដីស្រលាញ់ ម្ដាយលះបង់គ្រប់យ៉ាង និងស៊ូទ្រាំលំបាកខ្លួនឯងឱ្យតែអាចថែរក្សាកូន ក្នុងផ្ទៃមានសុខភាពល្អ។ ដូច្នេះកូនល្អគ្រប់រូប អាចចុះឈ្មោះប្រកួតពពោះសងគុណម្ដាយ តាមរយៈផេកផ្លូវការ Boostrong ឬទូរស័ព្ទលេខ 087 617 951។

សូមជម្រាបដែរថា បងប្អូនទិញប៊ូសស្រ្តង ផឹកប៊ូសស្រ្តង គឺមានចំណែកបង្កើតមហាព្រឹត្តិការណ៍ Boostrong កូនល្អសងគុណម្ដាយនេះឡើង។ ផឹកប៊ូសស្រ្តង ឆ្ងាញ់ជាង៕