(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី៣ ខែឧសភា Metfone បានប្រកាសបើកជាផ្លូវការនូវ ព្រឹត្តិការណ៍ចាក់បញ្ចាំងកុននៅទីសាធារណៈបែប Outdoor ក្រោមយុទ្ធនាការ «TV360 Outdoor Cinema Tour» នៅទូទាំងប្រទេសកម្ពុជា ដែលកម្មវិធីនេះនាំមកជូនដោយកម្មវិធីទូរទស្សន៍ឌីជីថល TV360 ហើយកម្មវិធីនេះជាចំណុចចាប់ផ្តើមនៃសកម្មភាពបទពិសោធន៍អ្នកប្រើសម្រាប់ឆ្នាំនេះ ហើយជាជំហានយុទ្ធសាស្ត្រមួយសម្រាប់ភ្ជាប់ម៉ាក Metfone ជាមួយយុវជន តាមរយៈទ្រង់ទ្រាយកម្សាន្តទំនើបនិងបង្កើនអារម្មណ៍រំភើប សប្បាយៗ។

នាំយកកម្មវិធី TV360 ឲ្យជិតស្និទ្ធជាមួយយុវជនកម្ពុជា

កម្មវិធី «TV360 Outdoor Cinema Tour» រួមមានការបញ្ចាំងភាពយន្តនៅទីសាធារណៈចំនួន ៦ដង នៅក្នុងទីក្រុងធំៗ ៣គឺ ភ្នំពេញ សៀមរាប និងកំពង់ចាម។ ជាមួយបរិយាកាសបើកចំហថ្មី សុទ្ធតែសមស្របសម្រាប់យុវជនដែលចូលចិត្តបច្ចេកវិទ្យា ខ្សែភាពយន្ត និងតន្ត្រី—មនុស្សក្រុមនេះកំពុងក្លាយជាគន្លងនាំមុខសម្រាប់ការប្រើប្រាស់សេវាកម្សាន្តឌីជីថលនៅកម្ពុជា។

អ្នកចូលរួមគ្រាន់តែទាញយកកម្មវិធី TV360 ដើម្បីទទួលបានកញ្ចប់ប៉ុបខុននិងភេសជ្ជៈឥតគិតថ្លៃ ចូលរួមល្បែងអន្តរកម្មជាមួយរង្វាន់ដ៏ទាក់ទាញជាច្រើនទៀត ហើយរីករាយជាមួយភាពយន្តខ្នាតធំបែបបរិយាកាស outdoor ដែលបានរៀបចំឡើង។ ក្នុងនោះក៏មានការប្រគំតន្ត្រីដែលនឹងមានការចូលរួមផ្ទាល់ពីសិល្បករយុវវ័យល្បីៗក្នុងប្រទេសកម្ពុជា ក៏ជាឱកាសពិសេសមួយ ដែលបន្ថែមភាពសប្បាយនិងជម្រុញអារម្មណ៍ឲ្យអ្នកប្រើប្រាស់វេទិកា TV360 ឱ្យកាន់តែមានអារម្មណ៍រំភើប រីករាយមួយកម្រិតទៀត។

ផ្សព្វផ្សាយរូបភាព Metfone ជាម៉ាកទំនើប និងជិតស្និទ្ធជាមួយសហគមន៍

តាមរយៈសកម្មភាពជាច្រើនដូចជាការចុះឈ្មោះ ការថតរូបលេងកម្សាន្ត ការកម្សាន្តសប្បាយពិតៗនៅទីកន្លែង និងការចែករំលែកតាមបណ្តាញសង្គម Metfone កំពុងបង្កើនការទទួលស្គាល់ម៉ាកឲ្យកាន់តែច្បាស់លាស់ ទាន់សម័យ និងសកម្មជាងមុននៅលើទីផ្សារ មិនត្រឹមតែជាក្រុមហ៊ុនទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាម៉ាកបច្ចេកវិទ្យាដែលផ្តោតទៅលើសហគមន៍។

ព្រឹត្តិការណ៍សប្តាហ៍នេះនឹងប្រព្រឹត្តទៅនៅសួនអេកូផាក បុរី ប៉េងហួត បឹងស្នោរ ក្នុងថ្ងៃទី១១ និង១២ ខែឧសភា ឆ្នាំ២០២៥។ សូមតាមដានបណ្តាញសង្គមផ្លូវការរបស់ Metfone សម្រាប់កាលវិភាគពេញលេញនៃព្រឹត្តិការណ៍ ហើយកុំភ្លេចចូលរួមនឹងបទពិសោធន៍ដ៏គួរឱ្យរំភើបនេះជាមួយមិត្តហ្វូនណា៎! ៕