(ភ្នំពេញ)៖ បច្ចុប្បន្នការកើនឡើងនៃវិបតិ្តសេដ្ឋកិច្ចបានក្លាយជាបញ្ហា និងជាចំណោទយ៉ាងខ្លាំងសម្រាប់ជីវកម្មនានា មិនថាក្នុងស្រុកនិងក្រៅស្រុក អំពើឧក្រិដ្ឋកម្មនានាតាមប្រព័ន្ធ Digital បានកើនឡើង ជាពិសសេសក៏មានការវាយប្រហាតាមរយៈប្រពន្ធ័អិនធើណិតពីពពួក Hacker, Ransomware, ផ្សេងៗទៅលើគ្រប់ស្ថាប័នទាំងអស់ រួមមានវិស័យហិរញ្ញវត្ថុ (ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ) វិស័យសុខាភិបាល វិស័យអប់រំ Ministry, MNC, SMB, Factory and etc.…។

ប្រភេទ Cyber Attack អាចមានទំរង់ខុសគ្នាៗ ដូចជា malware, phishing, ransomware, and denial-of-service (DoS) attacks ជាដើម។ល។ ការវាយប្រហារទាំងនោះអាចជ្រៀតចូលទៅក្នុងប្រព័ន្ធ លួចយកទិន្នន័យសំខាន់ឬព័ត៌មានផ្សេងទៀត បើសិនជាយើងគ្មានការការពារអោយឲ្យបានត្រឹមត្រូវ។ ក្រុមហ៊ុន ប្រសឹទ្ធ សឹលូសិន (Proseth Solutions) មានសេចក្តីរំភើបរីករាយ ក្នុងការប្រកាសពីការដាក់ឱ្យដំណើរការ នូវសេវាគ្រប់គ្រង សុវត្ថិភាពបច្ចេកវិទ្យា Managed Security Service Provider (MSSP) របស់ខ្លួនដែលមានការបត់បែនទាំងការប្រើប្រាស់ ជាមួយនិងការទូទាត់ថ្លៃសេវាកម្មស្របទៅតាមការរីកចំរើន នៃអាជីវកម្មរបស់អតិថិជន (Pay As You Grow – PAYG)។

គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើង ដើម្បីគាំទ្រដល់អាជីវកម្មរបស់អតិថិជន ក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច។ ការផ្តល់ជូន MSSP របស់ក្រុមហ៊ុន ប្រសឹទ្ធ សឹលូសិន (Proseth Solutions) នឹងក្លាយជាដំណោះស្រាយដ៏សំខាន់ សម្រាប់ម្ចាស់អាជីវកម្ម ដែលកំពុងស្វែងរកសុវត្ថិភាពបច្ចេកវិទ្យា ដ៏រឹងមាំប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ដោយមិនមានបន្ទុកនៃការចំណាយធំទុកជាមុន។

សេវាកម្មទាំងនោះរួមមាន៖

* Managed Firewall as a Service
ប្រើប្រាស់បច្ចេកវិទ្យាទំនើបពី Fortinet, សេវានេះផ្តល់ការការពារតាមបណ្តាញ ២៤/៧ ព្រមទាំងការត្រួតពិនិត្យ និងការឆ្លើយតបនឹងហេតុការណ៍ដោយអ្នកឯកទេសជំនាញ។ លោកអ្នកអាចផ្តោតលើអាជីវកម្មរបស់លោកអ្នក ដោយទុកការគ្រប់គ្រងប្រពន្ធ័ការពារ firewall របស់លោកអ្នកទៅឱ្យអ្នកជំនាញរបស់ Proseth Solutions។
* Managed Endpoint Detection and Response (EDR)
សេវាកម្មនេះផ្តល់នូវភាពមើលឃើញជាក់ស្តែង ការតាមដាន និងត្រួតពិនិត្យសកម្មភាពនៃ Endpoint (Computer/Server) ការរកឃើញការគំរាមកំហែង និងការឆ្លើយតបដោយស្វ័យប្រវត្តិ។ Managed EDR ត្រូវបានធានាថាឧប្បត្តិហេតុសន្តិសុខ ដែលអាចកើតមានណាមួយត្រូវបានកំណត់អត្តសញ្ញាណយ៉ាងឆាប់រហ័ស និងទប់ស្កាត់ការរីករាលដាល ទៅក្នុងបណ្តាញណេតរើក (Network) របស់អតិថិជនយ៉ាងទាន់ពេលវេលា។
• Managed Log Security Service
សេវាកម្មនេះអាចតាមដាន log ច្បាស់លាស់ ដើម្បីសម្រួលការស្វែងរកហេតុការណ៍ខុសប្រក្រតី ជួយក្នុងការស្វែងរក និងឆ្លើយតបចំពោះឧប្បត្តិហេតុសុវត្ថិភាពភ្លាមៗ។ សេវាកម្មនេះក៏អាចជួយធានានូវការអនុលោម តាមតម្រូវការបទប្បញ្ញត្តិរបស់ប្រទេសកម្ពុជា។

ហេតុអ្វី MSSP ជាជម្រើសល្អនៅពេលវិបត្តិសេដ្ឋកិច្ច?

ក្នុងកំឡុងពេលដែលហានិភ័យបច្ចេកវិទ្យាកំពុងកើនឡើង ក្រុមហ៊ុនត្រូវការដំណោះស្រាយដែលអាចបត់បែនបាន និងមានតម្លៃសមរម្យ។ សេវា MSSP របស់ Proseth Solutions ត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ការការពារខ្ពស់ជាមួយការចំណាយសមស្រប សម្រាប់អាជីវកម្មគ្រប់ប្រភេទ។ ក្នុងមួយកញ្ចប់របស់សេវាកម្មយើងផ្តល់ជូនអតិថិជនទាំង License Service Support និង Monitoring Service។

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន Proseth Solutions គឺជាក្រុមហ៊ុនផ្តល់សេវាកម្ម និងដំណោះស្រាយបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា ដែលជួយដល់អាជីវកម្មគ្រប់ប្រភេទរបស់អតិថិជន និងផ្តល់ជូននូវសេវាកម្មជាច្រើន ដែលត្រូវបានបង្កើតឡើង ដើម្បីបំពេញតម្រូវការដែលកំពុងវិវត្តនៅក្នុងបរិបទឌីជីថលនាពេលបច្ចុប្បន្ននេះ។
លោកអ្នកក៏អាចស្វែងយល់បន្ថែមអំពីសេវាកម្ម Managed Security Services នៅក្នុងតំណរភ្ជាប់ video ខាងក្រោម៖

ព័ត៌មានបន្ថែមសម្រាប់ព័ត៌មានលម្អិតអំពីសេវា Managed Security Services និងប្រឹក្សាយោបល់ផ្រេងៗសូមទំនាក់ទំនង៖

Tel: +855 86 944 927
Email: [email protected]
https://prosethsolutions.com៕