(បរទេស)៖ សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានសន្យាថានឹងបរិច្ចាគ ៩៩ភាគរយនៃទ្រព្យសម្បត្តិដែលនៅសល់របស់គាត់ ដោយតាមការ​ប៉ាន់ស្មាន​មាន​ចំនួន​ជាង ១០០ពាន់លានដុល្លារ ទៅឱ្យមូលនិធិរបស់គាត់ដែលមានឈ្មោះ Bill & Melinda Gates ខណៈដែល​មូលនិធិមួយនេះផងដែរ លោកនឹង​បិទដំណើរការនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០៤៥ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Standard នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥។

មនុស្សនឹងនិយាយរឿងជាច្រើនអំពីខ្ញុំ បន្ទាប់ពីខ្ញុំស្លាប់។ ប៉ុន្តែខ្ញុំតាំងចិត្តថា ពាក្យនេះ «គាត់បានស្លាប់ជាមួយទ្រព្យសម្បត្តិច្រើន» នឹងមិនឭទៀតទេ ក្រោយពេលខ្ញុំស្លាប់។ នេះជាអ្វី​ដែល​គាត់បានសរសេរ និងបង្ហោះនៅលើអ៊ីនធើណែត។

ការសន្យានេះគឺជាការប្តេជ្ញាចិត្តសប្បុរសធម៌ដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រនៃយុគសម័យទំនើប ខណៈដែលអ្នកបន្ទាប់ត្រូវបានគេ​មើលថាគឺលោក Warren Buffett ដែល​មានបំណង​បរិច្ចាគទ្រព្យសម្បត្តិចំនួន ១៦០ពាន់លានដុល្លាររបស់គាត់។

លោក Gates បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Associated Press ថា «វាគួរឱ្យរំភើបណាស់ ដែលមានច្រើន (សំដៅទៅលើទ្រព្យសម្បត្តិ ឬធនធាន ដែលមាន) ដើម្បីអាចដាក់ចូលទៅក្នុងបុព្វហេតុទាំងនេះ»

គោលដៅធំនៃការបរិច្ចាគនេះគឺដើម្បីផ្តល់មូលនិធិពីក្នុងការដោះស្រាយបញ្ហាធំៗ និងសំខាន់ៗដូចជា សុខភាពសកល ការលុបបំបាត់ជំងឺ ការស្លាប់របស់កុមារ និងមាតា និងការកាត់បន្ថយភាពក្រីក្រ៕