(ភ្នំពេញ)៖ កម្មវិធីចែករំលែកក្រោមប្រធានបទ «ស្ត្រី និង ភាពជាអ្នកដឹកនាំ» នៅពេលដែលសេដ្ឋកិច្ចមានការផ្លាស់ប្ដូរឥតឈប់ឈរ ធនធានមនុស្សប្រកបដោយភាពជាអ្នកដឹកនាំ ពិតជាមានសារៈសំខាន់នៅក្នុងសង្គមជាតិមួយក្នុងនោះស្ដ្រីគឺពិតជាកាសិកាចំបងក្នុងការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាព។ ដូច្នេះហើយក្នុងឆ្នាំ២០២៥នេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាច្បារអំពៅ (JCI Chbar Ampov) មានកិត្តិយសក្នុងការរៀបចំកម្មវិធីសិក្ខាសាលាមួយ ដែលស្ថិតនៅក្រោមគម្រោង វេទិកាកាហ្វេ(Coffee Talk Series) ក្រោមប្រធានបទ «ស្ត្រី និង ភាពជាអ្នកដឹកនាំ»។
វត្តមានវាគ្មិនកិត្តិយសពីសំណាក់ ៖
១៖ លោកស្រី យឹម សុធារី៖ ស្ថាបនិកនៃមជ្ឈមណ្ឌលស្នេហា និងជាអ្នកជំនាញព្រឹក្សា ព្យាបាលផ្នែកចិត្តសាស្រ្ដ (Founding Director of Sneha Centre , Psychotherapist/ Conflict & Peace Consultant)
២៖ លោកស្រី សែ សម្ផស្ស: អនុប្រធានថ្នាក់ជាតិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ឆ្នាំ២០២៥ និងជាសហគ្រិនស្រ្តី ព្រមទាំងជាស្ថាបនិកនៃ The Cambodia Talent Club (2025 JCI Cambodia National Vice President, Founder of The Cambodia Talent Club)
៣៖ កញ្ញា លី ដាលីន សមាកជិកនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាច្បារអំពៅ និងជាអ្នកសម្របសម្រួលកម្មវិធីអាជីពម្នាក់ផងដែរ (Professional Host)
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាច្បារអំពៅ សូមគោរពអញ្ជើញសមាជិក សមាជិកា និងភ្ញៀវកិត្តិយស ចូលរួមក្នុងកម្មវិធីសិក្ខាសាលាឲ្យបានកុះករ ជាពិសេសស្រ្តី និងយុវតីដើម្បីទទួលស្ដាប់នូវបទពិសោធន៍ និងចំណេះដឹងបន្ថែមទៀតទាក់ទងទៅប្រធានរបស់យើង ហើយយមកធ្វើជាប្រយោជន៍ក្នុងជីវភាពប្រចាំថ្ងៃ ដែលនេះក៏ជាផ្នែកមួយនៃការអភិវឌ្ឍន៍ខ្លួនផងដេរ។ បុរសក៏គួរតែចូលរួម ដើម្បីសិក្សារឈ្វេងយល់ឱ្យកាន់តែស៊ីជម្រៅអំពីតួនាទីស្រ្តី ព្រមទាំងលើកកម្ពស់សមភាពយែនឌ័រនិងពង្រឹងទំនាក់ទំនងល្អក្នុងការប្រាស្រ័យទាក់ទងគ្នា។ កម្មវិធីសំខាន់ៗរួមមាន៖
* សិក្ខាសាលាចែករំលែកបទពិសោធន៍
* កិច្ចពិភាក្សាក្រោមប្រធានបទ៖ តួនាទីនៃភាពឆ្លាតវៃផ្នែកអារម្មណ៍ (Emotional Intelligence)ក្នុងជោគជ័យភាពដឹកនាំរបស់ស្ត្រី
* ឱកាសដ៏ល្អសម្រាប់អ្នកចូលរួមភ្ជាប់ទំនាក់ទំនង
កម្មវិធីនឹងប្រព្រឹត្តទៅថ្ងៃសៅរ៍ទី១០ ខែ ឧសភា ២០២៥ ចាប់ពីម៉ោង ០៧:៣០ ព្រឹកដល់ ១១:៣០ ព្រឹក
ទីតាំង៖ Khmer Enterprise (KE)៖ https://maps.app.goo.gl/tNsd61LkAN6Ec6R99
សូមចុះឈ្មោះឥឡូវនេះតាមរយៈ៖ https://forms.gle/DCiaok8RGDpS9vLV9 កន្លែងមានកំណត់ តម្លៃសំបុត្រត្រឹមតែ ៥ដុល្លារតែប៉ុណ្ណោះ។