(ភ្នំពេញ)៖ នៅថ្ងៃទី១៦-១៨ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះក្រុមហ៊ុនបុរី ប៉េង ហួត នឹងធ្វើកម្មវិធីបើកលក់ជាផ្លូវការនូវគម្រោង ភូមិមរកត ដែលមានភាពល្បីល្បាញ និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបើកលក់ Pre-Sale កាលខែមីនា កន្លងទៅនេះ។

ក្នុងឱកាសបើកលក់ជាផ្លូវការនេះ ក្រុមហ៊ុនបុរី ប៉េង ហួត នឹងផ្ដល់ជូនកាដូយ៉ាងច្រើនដល់អតិថិជន ដែលធ្វើការកក់ផ្ទះ មិនចាញ់ការបើកលក់ Pre-Sale នោះទេ។ កាដូទាំងនោះមានដូចជា៖
ទី១, ការបញ្ចុះតម្លៃយ៉ាងច្រើនសន្លឹកសន្ធាប់
ទី២, ថែមជូនការដេគ័រ បន្ទប់មេគ្រួសារ ឬពេញមួយផ្ទះតាមស្តង់ផ្ទះគំរូ
ទី៣, ថែមជូនឈុតឧបករណ៍សម្អាតផ្ទះឆ្លាតវៃ
ទី៤, គោលការណ៍បង់ប្រាក់កាន់តែងាយស្រួល។

សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ អតិថិជនអាចចូលទៅសាកសួរព័ត៌មាន ដោយសេរីនៅថ្ងៃទី ១៧-១៨ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ ៦ល្ងាច។ លើសពីការសាកសួរព័ត៌មាន អតិថិជនដែលបានចូលរួមក៏មានឱកាស ចុះឈ្មោះចាប់រង្វាន់រាល់ល្ងាចថ្ងៃកម្មវិធីនីមួយៗថែមទៀតផង។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ ០១៦/០១៧ ៥៩ ៦៧ ៨៩ ឬមកកាន់ទីតាំងកម្មវិធីផ្ទាល់តាមរយៈតំណនេះ https://maps.app.goo.gl/M6mgri637d1zFpnk9