(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្ត និងគ្រឿងបន្លាស់ម៉ាក «Li» គ្រប់ម៉ូដែលក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន «លីស៊ាង អេសឌីប៊ី អូតូ សេល ឯ.ក» ដែលទទួលបានសិទ្ធិពីក្រុមហ៊ុន BEIJING_CHJ INFORMATION TECHNOLOGY CO., LTD.។
យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្រសួងសូមជំរាបដល់ប្រធានក្រុមហ៊ុន លីស៊ាង អេសឌីប៊ី អូតូ សល ឯ.ក ពីកម្មវត្ថុ, ការកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្ត និងគ្រឿងបន្លាស់ម៉ាក «Li» ដែលមានភ្ជាប់ម៉ូដែលមកជាមួយ ក្នុងព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុន លីស៊ាង អេសឌីប៊ី អូតូ សេល ឯ.ក។ ក្រសួងពាណិជ្ជកម្មឯកភាពកត់ត្រាទទួល
ស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្ត និងគ្រឿងបន្លាស់ពាក់ម៉ាកខាងលើរបស់ក្រុមហ៊ុន លីស៊ាង អេសឌីប៊ី អូតូ សេល ឯ.ក ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានពីក្រុមហ៊ុន BEIJING_CHJ INFORMATION TECHNOLOGY CO., LTD. ដូចមានចែងក្នុងលិខិតប្រគល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខដែលក្រសួងបានតម្កល់ទុករួចហើយ។
លិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះមានសុពលភាព ០២(ពីរ) ឆ្នាំ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា ហើយអាចនឹងត្រូវបាត់បង់សុពលភាពជាស្វ័យប្រវត្តិ មុនកាលបរិច្ឆេទផុតកំណត់ខាងលើ ប្រសិនបើមានការជូនដំណឹងអំពីការបញ្ចប់សិទ្ធិពីក្រុមហ៊ុន BEIJING CHJ INFORMATION TECHNOLOGY CO., LTD. ដែលជាម្ចាស់ម៉ាក។ ចាប់ពីក្រោយរយៈពេល ៩០ (កៅសិប) ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខាលើលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះ អ្នកទទួលសិទ្ធិស្របច្បាប់មានសិទ្ធិប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការរារាំងទំនិញដែលនាំចូលស្របគ្នា។
ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ក្រួងពាណិជ្ជកម្ម៖