(មេនឆេស្ទើ)៖ គ្រូបង្វឹកក្លិប Manchester City លោក Pep Guardiola បានថ្លែងថា កីឡាករ Erling Haaland អាចចូលលេងបានវិញចុងសប្តាហ៍នេះ ក្រោយពេលជាសះស្បើយពីរបួសកជើង។

ខ្សែប្រយុទ្ធជួរមុខ វ័យ ២៤ឆ្នាំរូបនេះ បានអវត្តមានតាំងពីខែមីនាមក នៅពេលមេឃខៀវប្រកួតទល់នឹង AFC Bournemouth ក៏ប៉ុន្តែបានវិលត្រឡប់មកវិញទាន់ពេល មុនបិទរដូវកាលនាចុងខែនេះ។

Haaland មិនត្រូវបានដាក់ឱ្យចូលលេងឡើយ ក្នុងប្រកួតដែល City បានយកឈ្នះ Wolves ១-០ ក្នុងលីគ Premier League កាលសប្តាហ៍មុន ដែលពួកគេបានកក់កៅអី UEFA Champions League សម្រាប់រដូវកាលក្រោយ។

ទន្ទឹមគ្នានោះ Haaland រកបាន ៨៤គ្រាប់សរុបនៅ Premier League និងបញ្ជូនបាន ១៦គ្រាប់ផងដែរ ពីការចូលលេងសរុបចំនួន ៩៤ប្រកួត។

ក្រោយប្រកួតទល់នឹង Southampton កូនក្រុមរបស់លោក Pep ត្រូវប្រឈមមុខនឹង Crystal Palace ក្នុងការដណ្តើមពាំន FA Cup នៅកីឡដ្ឋាន Wembley នាថ្ងៃទី១៧ ខែឧសភា មុនពេលលេង ២ប្រកួតបិទរដូវកាលនេះទល់នឹង Bournemouth និង Fulham៕