(ភ្នំពេញ)៖ ជាទំព័រប្រវត្តិសាស្ត្រថ្មី ក្នុងឧស្សាហកម្ម ផលិតទឹកពិសា វីតាល់ជាផលិតផលដំបូងគេ នៅកម្ពុជា ដែលទទួល បានវិញ្ញាបនបត្រ បញ្ជាក់ផលិតផល គុណភាពខ្ពស់ និងសុវត្ថិភាពចំណីអាហារ ពីស្ថាប័ន NSF នៃសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ។ អបអរសាទរ ទឹកពិសាវីតាល់គ្រប់ចំណុះ មោទនភាពផលិតផលជាតិ គុណភាព និងសុវត្ថិភាព ខ្ពស់បំផុត បញ្ជាក់ពីស្ថាប័ន NSF នៃសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ។

ការប្រកាសជាផ្លូវការ នៃសមិទ្ធផលថ្មីនេះដែរ ត្រូវបានប្រារព្ធធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មាន ក្រោមអធិបតីភាពលោក ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាទីប្រឹក្សាជាន់ខ្ពស់ ក្រុមហ៊ុន វ័នម៉រ គ្រុប, 􀂸􀁹លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់) លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេស សុខាភិបាល ក្រសួងសុខាភិបាល លោក ភីរ៉ាក់ភុង ផៃស៊ីតគុនវិវ៉ាត់ ប្រធានអនុវត្តកិច្ចការ សវនកម្មប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិកនៃស្ថាប័ន NSF ថ្នាក់ដឹកនាំក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់), មន្ត្រីរាជការ ដៃគូអាជីវកម្ម អ្នកផលិតមាតិកា និងហ្វេនរបស់ទឹកពិសាវីតាល់ប្រមាណជិត ៤០០ នាក់ នៅក្នុងសាលសន្និសីទជាន់ទី ៤៧ នៃអគារ Morgan Tower រាជធានីភ្នំពេញ ។

សន្និសីទសារព័ត៌មាននេះធ្វើឡើង ក្នុងគោលបំណង ផ្សព្វផ្សាយ លើកកម្ពស់ពីគុណភាព និងសុវត្ថិភាពខ្ពស់ របស់វីតាល់ដែលបានទទួលស្គាល់ជាសកល ពីសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ព្រមទាំងផ្តល់លទ្ធភាព ដល់អតិថិជនប្រើប្រាស់ និងសាធារណជន យល់កាន់តែច្បាស់អំពីវឌ្ឍនភាព រីកចម្រើនរបស់ទឹកពិសាវីតាល់ផងដែរ។ សញ្ញាសម្គាល់ NSF នៅលើផលិតផលវីតាល់ ជាសក្ខីកម្ម នៃទំនុកចិត្តកាន់តែខ្ពស់សម្រាប់អ្នកប្រើប្រាស់ ក្នុងការទទួលទានទឹកពិសាដែលមានគុណភាព សុវត្ថិភាព និងអនាម័យសម្រាប់ការប្រើប្រាស់គ្រប់ពេលវេលា។

គួរបញ្ជាក់ផងដែរថា ស្ថាប័នអន្តរជាតិ NSF គឺជាស្ថាប័នឯករាជ្យ និងទទួលស្គាល់ជាសកល ផ្តោតសំខាន់លើស្តង់ដា សុខភាពសាធារណៈ និងការទទួលស្គាល់គុណភាពខ្ពស់ ដើម្បីជួយពង្រឹង គុណភាពម្ហូបអាហារ ទឹកពិសា ផលិតផលទទួលទានផ្សេងៗ និងបរិស្ថាននានា ។

លោក ភីរ៉ាក់ភុង ផៃស៊ីតគុនវិវ៉ាត់ ប្រធានអនុវត្តកិច្ចការសវនកម្ម ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក នៃស្ថាប័ន NSF បានថ្លែង ក្នុងសន្និសីទ សារព័ត៌មានថា ៖ “ការទទួលបានវិញ្ញាបនបត្រ NSF មិនមែនជាសមិទ្ធផល ផ្នែកបច្ចេកទេស សំដៅលើ គុណភាពផលិតផលតែប៉ុណ្ណោះទេ តែជាការទទួលស្គាល់ជាសកល ចំពោះការប្តេជ្ញាចិត្តដ៏ក្លៀវក្លារបស់វីតាល់ ចំពោះសុវត្ថិភាព និងគុណភាព” ។ វីតាល់ទទួលស្គាល់លើគុណភាព បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ត វិនិច្ឆ័យលើប៉ារ៉ាម៉ែត្រជាង ១០០ចំណុច រួមមាន រូបសាស្ត្រ, គីមីសាស្រ្ត, មីក្រូជីវសាស្ត្រ, សារធាតុវិទ្យុសកម្ម, និងប្រព័ន្ធការពារសុវត្ថិភាពអាហារ ដែលបានធ្វើឡើង ផ្ទាល់ដោយមន្ទីរពិសោធន៍នៅអាម៉េរិក និងសហភាពអឺរ៉ុប ។ ការពិសោធន៍ទាំងនេះ អនុលោមទៅ តាមបទដ្ឋានស្ដង់ដាគុណភាព និងសុវត្ថិភាពពិភពលោកដោយកំណត់ឡើង ផ្ទាល់ដោយ USFDA សហរដ្ឋអាម៉េរិក និងបទប្បញ្ញត្តិចំណីអាហារ សហភាពអឺរ៉ុប ។

លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់), បានសម្តែងនូវអំណរសាទរ និងមោទនភាពយ៉ាងក្រៃលែង ចំពោះសមិទ្ធផលថ្មីដ៏មហស្ចារ្យ ក្នុងប្រវត្តិសាស្ត្រ ឧស្សាហកម្មផលិតទឹកពិសានៅកម្ពុជា ដោយមានប្រសាសន៍ថា ៖ “សក្ខីភាពមួយនេះ មិនមែនកើតឡើង ដោយចៃដន្យ និងសាមញ្ញនោះទេ អ្វីៗកើតចេញ ពីការប្រឹងប្រែង ការទទួលខុសត្រូវ និងការប្តេជ្ញាចិត្ត របស់ប្រតិបត្តិក រវីតាល់គ្រប់រូប ។ សមិទ្ធផលនេះបានបង្ហាញ ពីមោទនភាពផលិតផលជាតិ បង្កើតឡើង ដោយស្នាដៃកូនខ្មែរ ដែលអាចឈរឈ្មោះឆ្ពោះ ទៅកាន់ស្ដង់ដាពិភពលោក ក្នុងន័យគុណភាព និងសុវត្ថិភាព ។”

លោកជំទាវបានបង្ហាញ ពីការប្តេជ្ញាចិត្ត ក្នុងនាមជាផលិតផលជាតិ ដែលបង្កើតឡើងដោយប្រជាជនខ្មែរ និងមានវត្តមានក្នុងទីផ្សារកម្ពុជា អស់រយៈពេល ១៥ ឆ្នាំ វីតាល់តែងតែប្រកាន់ខ្ជាប់ នូវបេសកកម្មក្នុងការផ្តល់ជូន នូវទឹកពិសាដែលមានគុណភាពខ្ពស់ សម្រាប់ជីវិតមនុស្ស និងសង្គម ។

ក្នុងឱកាសដ៏មហាឡារិកនេះដែរ លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចប្រឹងប្រែងរបស់វីតាល់ ដែលបាន បើកទំព័រប្រវត្តិសាស្រ្តថ្មី ឈានមុខគេទទួលស្គាល់ពីស្ថាប័នអន្តរជាតិ NSF ដោយមានប្រសាសន៍ថា ៖ “វិញ្ញាបនបត្រនេះបញ្ជាក់ថា វីតាល់ មិនត្រឹមតែបំពេញ តាមស្ដង់ដាអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពេញ តាមតម្រូវការសុខាភិបាល សាធារណៈរបស់ប្រទេសកម្ពុជាផងដែរ ក្នុងការផ្ដល់ជូនទឹកពិសា ដែលមានគុណភាព និងសុវត្ថិភាពខ្ពស់បំផុត សម្រាប់អ្នកប្រើប្រាស់របស់ជាតិខ្លួន ។

លោក បានផ្ដល់ជាអនុសាសន៍ណែនាំ និងគាំទ្រដល់វិស័យឯកជនឱ្យយកចិត្តទុកដាក់អនុវត្ត និងពង្រឹងនូវស្តង់ដាសុវត្ថិភាព និងអនាម័យខ្ពស់ តាមរយៈការបង្កើតបទបញ្ជា ការត្រួតពិនិត្យជាប្រចាំ និងការផ្ដល់ជំនួយបច្ចេកទេស ដើម្បីឱ្យសមស្រប តាមស្តង់ដាអន្ដរជាតិ ។

គួររំលឹកដែរថា ក្រៅពីការទទួល ស្គាល់ជាសកលពីស្ថាប័ន NSF គ្រប់ផលិតផលវីតាល់ ទទួលបានវិញ្ញាបនបត្រទទួល ស្គាល់គុណភាព និងសុវត្ថិភាព ដោយស្ថាប័នវិញ្ញាបនបត្រស្តង់ដា អន្តរជាតិ SGS ពីចក្រភពអង់គ្លេស ដែលជានិច្ចកាលវីតាល់ តែងអនុលោមទៅតាមស្តង់ដា នានារួមមាន ការអនុវត្តអនាម័យល្អ (GHP), ប្រព័ន្ធសុវត្ថិភាព ម្ហូបអាហារ (HACCP), ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ISO 22000:2008, ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:20215, និងប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO 14000:2014 ផងដែរ ។

លោកអ្នកអាចជាវទឹកពិសាវីតាល់ ដែលមានស្លាកសញ្ញា NSF ស្ថាប័នអន្តរជាតិ ទទួលស្គាល់ពីស្ថាប័នសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ទៅលើគុណភាព និងសុវត្ថិភាពចំណីអាហារខ្ពស់បាននៅតាមទីផ្សារនានានៅក្នុងប្រទេសកម្ពុជា ឬក្បែរលោកអ្នក ចាប់ពីថ្ងៃនេះតទៅ។​ «វីតាល់ ឆ្លុះ​បញ្ចាំងពីគុណភាព» ៕