(ភ្នំពេញ)៖ យោងតាមការចេញសេចក្តីប្រកាសរបស់ស្ថាប័ន AFC សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League 2024-25 រវាងក្រុមព្រះខ័នរាជស្វាយរៀង លេងទល់ក្រុម FK Arkadag គឺបានសម្រេចដាក់មន្ត្រីអាជ្ញាកណ្តាលលើទីលាន និងជំនួយការសញ្ជាតិកូរ៉េខាងត្បូងសុទ្ធ ៧រូប ដែលការប្រកួតរៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅវេលាម៉ោង ៧:០០នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ។
សម្រាប់មន្ត្រីអាជ្ញាកណ្តាលទី១ កាត់សេចក្តីលើកទីលាន គឺលោក Kim Heegon ជាអាជ្ញាកណ្តាលម្នាក់ធ្លាប់មានបទពិសោធច្រើននៅការប្រកួតកម្រិត AFC នឹងកម្មវិធី AFC Asian Cup Qatar 2023 និងពាន ACL Two។
ជាមួយគ្នានេះ សម្រាប់ជំនួយការ ២រូបលើកទីលានមានលោក Yoon Jae yeol, លោក Cheon Jin Hee គ្រាដែលលោក Kim Dae yong ជាមន្ត្រីទី៤ ជាមួយមន្ត្រីទី៥ លោក Bang Gi yeol ។ ខណៈលោក Kim Woosung កាន់តួនាទីជាមន្ត្រីប្រព័នវីដេអូ (VAR) ដោយមានជំនួយការលោក Chae Sanghyeop ៕