(ភ្នំពេញ)៖ ក្រុម FK Arkadag បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់លីគលំដាប់ទី៣ ប្រចាំទ្វីបអាស៊ី AFC Challenge League 2024-25 ក្រោយពីរកបានលទ្ធផលឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ២-១ ពីការប្រកួតយ៉ាងស្វិតស្វាញឈានដល់ម៉ោងបន្ថែម ១២០នាទី ក្រោយពីលេងស្មើគ្នា ១-១ នៅ ៩០នាទីដំបូង នាពហុកីឡដ្ឋានមរតកតេជោ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។

តាមរយៈជ័យជម្នះក្រុម FK Arkadag នឹងមានសិទ្ធិពេញលេញអាចលេងវគ្គចែកពូលពានលំដាប់ទី១ តំបន់អាស៊ី AFC Champions League 2025-26 ខណៈក្រុមព្រះខ័នរាជស្វាយរៀង ក្លាយជាក្រុមទី២ របស់លីគកម្ពុជា បានរងជើងពានទី៣ ប្រចាំទ្វីបអាស៊ីនេះ បន្ទាប់ពីក្រុមភ្នំពេញក្រោន ក៏ជាជើងឯករងរដូវកាល២០១១ ៕