(ភ្នំពេញ)៖ យុវតីខ្មែរ ហនហេង សុខមាន ក្នុងចំណោមយុវជនខ្មែរមួយក្រុម ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការតេស្តភាសាអង់គ្លេស IELTS និងចំណាត់ថ្នាក់កិត្តិយសក្នុងការប្រកួតធ្វើបទបង្ហាញអំពីទ្រឹស្ដីកីឡា នៅប្រទេសហ្សកដានី។
កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ យុវតី ហនហេង សុខមាន និងក្រុមរបស់ខ្លួនតំណាងប្រទេសកម្ពុជា បានចូលរួមប្រកួតក្នុងការតេស្តភាសាអង់គ្លេស IELTS និងការប្រកួតធ្វើបទបង្ហាញអំពីទ្រឹស្ដីកីឡា នៅប្រទេសហ្សកដានី Jordan។
ក្នុងចំណោម បេក្ខជនចូលរួមប្រកួតសរុប ១២០០នាក់ យុវតីរូបនេះបានឆ្លងកាត់វិញ្ញាសារយ៉ាងស្វិតស្វាញដោយជោគជ័យ និងបាននាំយកជ័យជម្នះដ៏វិសេសវិសាលជូនប្រទេសជាតិ។
សូមជម្រាបថា យុវតីហនហេង សុខមាន និងក្រុមរបស់ខ្កួន បានធ្វើដំណើរទៅចូលរួមប្រកួតកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ដើម្បីចូករួមប្រកួតថ្ងៃទី០៨-១០ ខែឧសភា ឆ្នាំ2025 នៅប្រទេសហ្សកដានី Jordan។ ខណៈពេលនេះប្អូននឹងត្រឡប់មកកម្ពុជានៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥នេះ៕