(មេនឆេស្ទើ)៖ លោក Ruben Amorim អ្នកចាត់ការទូទៅក្លិប Manchester United បានទទួលស្គាល់ថា រូបលោកត្រូវតែចុះចេញពីតំណែងដាច់ខាត ដរាបណាទម្រង់លេងរបស់បិសាចក្រហម នៅតែអន់បែបនេះ។

បុរសសញ្ជាតិព័រទុយហ្គាល់រូបនេះបានថ្លែងថា «Man Utd មិនភ័យខ្លាច ក្នុងការបរាជ័យនោះទេ»

លោកថា រូបលោកនឹងលាលែងពីតំណែងគ្រូបង្វឹក Man Utd តែម្តង ប្រសិនបើធ្វើមិនបានល្អចាប់ពីចុងរហូតដល់ចាប់ផ្តើមរដូវកាលបន្ទាប់ ក្រោយពេលអតីតក្រុមជើងឯកលីគអង់គ្លេសចុងក្រោយកាលឆ្នាំ២០១៣ បានរងបរាជ័យ ២-០ ក្រោមថ្វីជើងរបស់ញញួរធំ West Ham United ក្នុងចំណោម ៨ប្រកួតចុងក្រោយនៅ Premier League មិនឈ្នះសោះ។

ឆ្លងតាមលទ្ធផលនេះ នាំឱ្យមានការចោទសួរជុំវិញអនាគតរបស់គ្រូបង្វឹក ក៏ត្រូវបានលោក Amorim ឆ្លើយថា «ពួកយើងបានបាត់បង់អារម្មណ៍ថា ពួកយើងជាក្លិបធំមួយក្នុងលោក និងជាទីបញ្ចប់នៃពិភពលោកនេះដែលបានចាញ់ការប្រកួតក្នុងផ្ទះ។ ប្រសិនបើយើងមិនភ័យខ្លាចចំពោះបរាជ័យ និងតក់ស្លុតទៀតនោះ។ វាគឺជារឿងមួយដ៏គ្រោះថ្នាក់បំផុត ក្នុងនាមក្លិបធំធ្លាប់មាន»

គួរបញ្ជាក់ផងថា Man Utd បានចាញ់ការប្រកួតចំនួន ១៧លើកនៅ Premier League រដូវកាលនេះ ដែលជាចំនួនដ៏ច្រើនមិនធ្លាប់មាន គិតចាប់តាំងពីរដូវកាលឆ្នាំ១៩៧៣-៧៤ ដែលពួកគេបានធ្លាក់ទៅលេងក្នុងក្របខណ្ឌទី២ ក្នុងនាមក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២០ បាតតារាង៕