(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើម និងឯកភាពក្នុងការធ្វើកិច្ចសហការរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) និងធនាគារជាតិនៃកម្ពុជា (NBC) ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ បានអនុវត្តកែសម្រួលដើម្បីកាត់បន្ថយអត្រាការប្រាក់កម្ចីទិញផ្ទះ និងផ្តល់ជម្រើសថ្មីជូនអតិថិជនដែលបានទិញផ្ទះ និងមានបំណងផ្ទេរឥណទានទិញផ្ទះពីធនាគារផ្សេង ដោយធនាគារនឹងផ្តល់នូវអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែងចាប់ពី ៦.២% ទៅ ៦.៥%តែប៉ុណ្ណោះ។

ធនាគារ​ចិន(ហុងកុង)លីមីធីត សាខាភ្នំពេញ បានបញ្ជាក់ថា ការផ្ដល់ប្រាក់កម្ចីពី ធនាគារចិន គឺចាប់ពី ៣០,០០០ដុល្លារឡើងទៅ និងមានអត្រាការប្រាក់ពិសេសចាប់ពី ៦.២% ទៅ៦.៥% ប៉ុណ្ណោះក្នុងមួយឆ្នាំ ជាមួយអត្ថប្រយោជន៍ មានដូចជា៖
១៖ ការប្រាក់ថេរដល់ចុងគ្រានៃកម្ចី
២៖ រយៈពេលកម្ចីរហូតដល់២០ឆ្នាំ
៣៖ ផ្ទេរឥណទានពីធនាគារផ្សេងដោយឥតគិតថ្លៃសេវាអនុម័តកម្ចី។

សូមជម្រាបដែរថា សម្រាប់អតិថិជន ដែលមានតម្រូវការប្រាក់កម្ចីទិញផ្ទះ អាចទាក់ទងទៅកាន់សាខាធនាគារចិន ឬអាចទំនាក់ទំនងតាមលេខទូរសព្ទ 095 995 566 / 012 756 409 / 095 950 950៕